សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសជាសមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក រួមគ្នាទប់ស្កាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម
ភ្នំពេញ ៖ ជុំវិញបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមនេះ។
តាមរយៈគណនី Twitter របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានសង្កត់ធ្ងន់ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ តាមរយ:សារតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ជាពិសេសប្រជាជនអ៊ុយក្រែនតែម្តង។

សម្ដេចតេជោ បន្ដថា ប្រសិនរឿងនេះ វាជាការពិតមែន វានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែន រាប់សឹបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ យកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ អាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៊ី៕