ខេត្តស្វាយរៀង ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ក៏បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ធឹម ស្រីនិត និង ចៅស្រីសម្តេចតេជោ ខន សែនចរណៃ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលសកម្មភាពនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំគណបក្សក្នុងមូលដ្ឋាន ជាមួយនឹងសមាជិក សមាជិកានៅតាមមូលដ្ឋាន ដោយបានផ្សាភ្ជាប់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។ការអញ្ជើញចុះសួរសុខទុក្ខ ពីសំណាក់សម្តេចម៉ែន សំអននេះ បន្ទាប់ពីសម្តេចបានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង ៦០០នាក់ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង បង្រៀនគូសសន្លឹកឆ្នោត នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។គួររំលឹកផងដែរថា លោកស្រី ធឹម ស្រីនិត បានឈឺពោះសម្រាលបានកូនស្រីម្នាក់ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ចុះសាកសួរសុខទុក្ខជាមួយនឹងកម្មករ កម្មការិនី ជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធែន ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។សម្តេចតេជោបាន ដាក់ឈ្មោះឲ្យថា «ខន សែនចរណៃ» និង បានបញ្ជាឲ្យអភិបាលខេត្តនាំយកថវិកាឧបត្ថម្ភជូនស្ត្រីជាម្ដាយ ក្នុងនោះមានថវិការបស់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតចំនួន៥លានរៀល ថវិកា២០០ដុល្លារ សម្រាប់ស្ត្រីដែល មានផ្ទៃពោះក្នុងកម្មវិធីសំណេះសំណាលជាមួយសម្តេចតេជោ ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន ផ្តាំផ្ញើរឲ្យលោកស្រី ធឹម ស្រីនិត ត្រូវតាមសុខភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ គ្រូពេទ្យ ជាពិសេស ការនាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដើម្បីបង្ការនូវជំងឺឆ្លង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា