ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ណែនាំដល់គណៈបញ្ជាការឯកភាពក្រុងស្រុក រួមនិងមន្រ្តីមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យនូវរាល់ទីតាំងក្រុមហ៊ុនឯកជន និងតូបឬផ្ទះនានា ទាំងផ្លូវការ និងមិនផ្លូវការ ដែលដាក់ទទួលរបស់បញ្ចាំនានា ជាពិសេសការទទួលដាក់បញ្ចាំនូវអត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ គឺត្រូវធ្វើការហាមឃាត់ ដើម្បីរក្សាការងារសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន ជាពិសេសគឺដើម្បីរក្សាឯកសារ សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាមុខនេះ ។ការណែនាំរបស់ឯកឧត្តមអភិបាលខេត្តបែបនេះធ្វើឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។ឯកឧត្តម វ៉ា ថន អភិបាលខេត្តបន្តថា ការងារសន្តិសុខសណ្តាប់ធ្នាប់ គឺជាចំណុចសំខាន់ណាស់ ដែលតម្រូវឲ្យយើងទាំងអស់គ្នាជាអាជ្ញាធរ ត្រូវចូលរួមសហការការពារ និងរក្សាថែរក្សាឲ្យបានជូនសាធារណជន ហើយនៅចំពោះមុខនេះ គឺត្រូវរក្សាសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ ដើម្បីរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនគ្រប់គណបក្សដែលឈរឈ្មោះ នៅពេលបោះឆ្នោត និងក្រោយបោះឆ្នោតបានបញ្ចប់ទៅដោយរលូន តម្លាភាព ឯករាជ្យ អព្យាក្រឹត ដើម្បីជាការស្ងប់ចិត្ត និងទទួលយកចំពោះលទ្ធផលនៃការបោះឆ្នោត និងត្រូវបន្តពង្រឹងការយាមល្បាតជាប្រចាំ ។ឯកឧត្តម វ៉ា ថន បានគូសបញ្ជាក់ថា តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិនៃកម្ពុជា ។ឯកឧត្តមបន្តថា ក្នុងនោះករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តខ្លួន ។ ហើយក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទនិងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា