ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ស្នើទូតបារាំងជំរុញភ្ញៀវទេសចរបារាំងមកលេងកម្ពុជា
Fri,14 July 2023 (Time 05:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន។ សម្តេចតេជោបានអំពាវនាវបែបនេះក្រោយពីវិមានរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំង ចំនួន ១៩៨រូប ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានសាងសង់រួចហើយសម្ពោធជាផ្លូវការនៅថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា វិមានដែលសាងសង់ឡើងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំងដែលចូលរួមក្នុងការប្រយុទ្ធក្នុងសម័យសង្គ្រាមលោកលើកទី១ ហើយបានពលីជីវិត គឺជាការដាស់តឿនដល់កុលបុត្រខ្មែរគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសាកលនៃមនុស្សជាតិ។

សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន ដោយអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបដើម្បីគោរពវិញ្ញានក្ខន្ធដល់ជនជាតិបារាំង និងខ្មែរបានបូជាជីវិតក្នុងសម័យសង្គ្រាមលោកលើកទី១។

សម្តេចបានថ្លែងដូច្នេះថា៖ «នេះជាចំណុចល្អនៃទំនាក់ទំនងល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា វិមានរំលឹកវិញ្ញាណក្ខន្ធដល់អ្នកពលីជីវិតក្នុងសម័យលោកលើកទី១ ដែលស្ថិតនៅទល់មុខស្ថានទូតបារាំងប្រចាំកម្ពុជានេះមានកម្ពស់ ១២,៣ម៉ែត្រសាងសង់ឡើងពីបេតុង ស្ពាន់ និងថ្មក្រានីត។ វិមាននេះសាងសង់ឡើងវិញតាមលំនាំដើមបែរមុខទៅទិសខាងកើត ដែលជាទិសមានជ័យភូមិល្អ ដោយមានទន្លេស្ថិតនៅខាងមុខផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2650 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8602 នាក់
ខែនេះ :
34587 នាក់
3 ខែនេះ :
98773 នាក់
សរុប :
1190708 នាក់