ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ ដាស់តឿន ពួកជ្រុលនិយមខ្មែរគប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយពឹងលើ ដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង
Fri,14 July 2023 (Time 05:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃនេះបានសរសេរសារបន្ថែមពីការលើកឡើងទាក់ទងនឹងលោក Pita កាលពីយប់មិញដែលមានប្រជាជនថៃជាច្រើនបានចូលមកបញ្ចេញមតិ (Comment)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា លោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃថ្មី គឺជាការបរាជ័យមួយរបស់ក្រុមប្រឆាំងជ្រុលនិយមនៃកម្ពុជាដែលចង់ពឹងទឹកដីថៃដើម្បីបោះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោថ្លែងថា អ្នកវិភាគតាមវិទ្យុបរទេសនិយាយជាភាសាខ្មែរ បានវិភាគថា ក្រុមប្រឆាំងជ្រុលនិយមមានក្តីសង្ឃឹមថានឹងអាចប្រើប្រាស់ទឹកដៃថៃដើម្បីចូលមកធ្វើចលនាបោះបោរនៅកម្ពុជា តាមរយៈលោក Pita ដែលជាបេក្ខភាពនាំមុខគេដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី។

សម្តេចតេជោ បានប្រាប់ដល់ក្រុមប្រឆាំងជ្រុលនិយម កុំធ្វើនយោបាយពឹងដង្ហើមរស់ដោយសារអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ហើយឈប់ប្រើឈ្មោះលោក Pita ទាំងដែលខ្លួនលោកមិនដឹងខ្លួនផងឲ្យមកប្រឆាំងជាមួយកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ ហើយនឹងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃដោយមិនប្រកាន់ថាមកពីបក្សនយោបាយណាឡើយ។

សម្តេចតេជោមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា បំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក»៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
440 នាក់
ម្សិលមិញ :
215 នាក់
សប្តាហ៍នេះ :
2887 នាក់
ខែនេះ :
29042 នាក់
3 ខែនេះ :
67554 នាក់
សរុប :
754351 នាក់