ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តលើកទឹកចិត្តដល់សារព័ត៌មាន ចូលរួមបង្កើនភាពវិជ្ជមាន
Fri,14 July 2023 (Time 05:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះនូវវីដេអូខ្លីមួយ ដោយលោកបញ្ចេញទស្សនៈមួយជ្រុង ចំពោះអ្នកសារពត៌មាន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់សារព័ត៌មាន ដែលបានជួយនាំយកនូវព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ទៅចែកជូនដល់ប្រជាជន ដើម្បីបានជ្រួតជ្រាប និងក៏នាំឱ្យព័ត៌មានពីប្រជាពលរដ្ឋ ដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគាត់បានភ្លាមៗ។

ឯកឧត្តម បណ្ឌិតលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងបន្តលើកទឹកចិត្ត និងចាត់ទុកសារព័ត៌មានជាដៃគូយ៉ាងសំខាន់ក្នុងការចូលរួមបង្កើនភាពវិជ្ជមាន ​និងកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម។

ឯកឧត្តម បណ្ឌិត ឡើងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន នៅពេលជួបជាមួយអ្នកសារព័ត៌មាន បានផ្តល់នូវការលើកទឹកចិត្តដល់សារព័ត៌មាន ឱ្យបន្តជួយផ្តល់ព័ត៌មាន ដើម្បីកាត់បន្ថយនូវចំណុចខ្វះខាត លើការអនុវត្តន៍ការងាររបស់រាជរដ្ឋាភិបាល។ ជាងនេះ សម្តេចក៏បានចាត់ឱ្យមេធាវីជួយការពារអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញព័ត៌មានពិត និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ តែមិនសម្រាប់អ្នកព័ត៌មានដែលបង្កើតព័ត៌មានមិនពិតនោះទេ។

ឯកឧត្តម បណ្ឌិតបន្ថែមទៀតថា «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទៅមុខទៀតនឹងបន្តលើកទឹកចិត្តដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសការចែករំលែកព័ត៌មានចូលរួមដើម្បីបង្កើនភាពវិជ្ជមានក្នុងសង្គម និងកាត់បន្ថយភាពអវិជ្ជមានក្នុងសង្គម នេះជាកិច្ចការគោលដៅដែលយើងចង់បាន»៕

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
215 នាក់
សប្តាហ៍នេះ :
2660 នាក់
ខែនេះ :
28815 នាក់
3 ខែនេះ :
67327 នាក់
សរុប :
754124 នាក់