ភ្នំពេញ: យោងតាមប្រភពព័ត៍មានពីស្រ្តីម្នាក់ឈ្មោះ រ៉ាឌី ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល រាជធានីភ្នំពេញ បានខលតាមរយះលេខទូរស័ព្ទ077291407មកពឹងពាក់អង្គភាពសារព័ត៍មានយើងខ្ញុំអោយជួយ ចេញផ្សាយរឿងដ៏កំសត់របស់នាង ដែរបានចាញ់បោកបុរសម្នាក់អស់ប្រាក់ចំនួន៦០០០$(ប្រាំមួយពាន់ដុល្លា)ក្នុងនោះប្អូនស្រីបានសរសេររៀបរាប់ទាំងក្តុកក្តួល ប្រាប់អង្គភាពយើងថា៖ នាងខ្ញុំឈ្មោះ រ៉ាឌីមានអាយុ ៣០ឆ្នាំ ដោយសារនាងខ្ញុំចង់ចូលបម្រើកាងារនៅក្នុងអង្គភាពអត្តសញ្ញាណកម្ម ក៏បានស្គាល់នឹងសួរនាំគាត់ថាធ្វើយ៉ាងមេចដើម្បីបានចូលធ្វើការងារជាមន្ត្រីរាជការ ពីលោកស្វាយសម្ផស្ស ដែលជាមន្រី្ត. ប៉ូលីសម្នាក់បំរើការនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងរាំង ខ័ណ្ឌដូនពេញ។ដំបូងនៅថ្ងៃទី១១ខែ១១ឆ្នាំ២០១៦គាត់បានទទួលប្រាក់ពីនាងខ្ញុំចំនួន២០០០$ ដើម្បីជាថ្នូរក្នុងការរត់ការចូលក្រមខ័ណ្ឌ ដោយគាត់បញ្ជាក់ប្រាប់ថា នៅពេលធ្លាក់ឈ្មោះមកដល់ពេលណាទើបបង់ប្រាក់៤០០០$ទៀតបង្គ្រប់។លុះនៅពេលលោកស្វាយសម្ផស្សខលមកប្រាប់ថាឈ្មោះធ្លាក់មកហើយ រូបនាងបានបង់ប្រាក់ជាលើកទីពីរនៅថ្ងៃទី៧ខែ៤ឆ្នាំ២០១៧នៅទឹកប្រាក់ចំនួន៤០០០$ បន្ថែមទៀតសរុបចំនួន៦០០០ដុល្លាទៅអោយបុគ្គលរូបនោះ(ស្វាយសម្ផស្ស)។ចំនួនទឹកប្រាក់នោះគឺដើម្បីអោយបានបំរើការងារក្នុងក្របខណ្ឌរដ្ឋ ដោយមានជាលិខិតនិងហត្ថលេខាដែលសរសេរដោយលោកស្វាយសម្ផស្សផ្ទាល់នៅពេលប្រគល់ប្រាក់ ដោយប្រាក់នោះគឺជាប្រាក់ដែលបុគ្គលស្វាយសម្ផស្សបាននិយាយបញ្ចុះបញ្ចូលនាងនិងឳពុកម្តាយនាងអោយជឿនិងធ្វើតាមខ្លួន។ដោយបុគ្គលរូបនេះប្រាប់ថានឹងទទួលខុសត្រូវគ្រប់បែបយ៉ាងបើសិនជាមានបញ្ហា។ដោយបានសន្យាថានឹងផ្តល់ការងារអោយនៅថ្ងៃទី៣០ ខែ ០៨ ឆ្នាំ ២០១៧ បើដល់ពេលកំណត់ការងារមិនបានសម្រេចទេនឹង ប្រគល់លុយនោះមកអោយនាងវិញ។ បុគ្គលនោះថែមទាំង លួងលោមទៀតថានឹងជួយបង់ការប្រាក់ធានា ដែលគ្រួសារនាងបានខ្ចីនៅកំឡុងពេលចាំឈ្មោះធ្លាក់មកទៀតផង ទើបក្រុមគ្រួសារនាងសុខចិត្តទៅខ្ចីលុយពីធានាគារ មកអោយបុគ្គលរូបនោះ។បញ្ជាក់(ការជួយចេញការប្រាក់១ខែ៨០$បានប្រហែល២ឆ្នាំទេសរុបប្រហែល២០០០$ ក្រៅពីនោះគឺនាងជាអ្នករកលុយសងធានាគារទាំងអស់)។ក្រោយស្ងាត់ឈឹងមើលទៅទំនងជាចាញ់បោកគេ នាងក៏ព្យាយាមទំនាក់ទំនងទៅបុគ្គលខាងលើ អោយចូលខ្លួនមកដោះស្រាយរឿងដែលសន្យាថាផ្តល់ការងារអោយនាងធ្វើព្រោះដល់ពេលកំណត់ហើយ បែរជាលោកស្វាយសម្ផស្ស ប្រាប់ថាចាំសិនៗរហូតដល់មួយឆ្នាំក៏នៅតែមិនមានលទ្ធផល់ទើបនាងសំរេចចិត្តទាប្រាក់មកវិញ។ទោះនាងព្យាយាមសុំយ៉ាងណាក៏បុគ្គល់ឈ្មោះស្វាយសម្ភស្សរូបនេះ មិនព្រមអោយឡើយដោយរកឡេះមិនចេះចប់មិនចេះហើយ រហូតដល់សព្វថ្ងៃក៏មិនព្រមប្រគល់ប្រាក់នោះមកវិញឡើយ ដោយអាងថាខ្លួនជាមន្ត្រីប៉ូលីសក៏ប្រាប់នាងថាអោយទៅប្តឹងដល់ណាក៏ប្តឹងទៅ ដោយទង្វើនេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាបណ្ណ័មន្ត្រីរាជការ។ជាចុងក្រោយនាងសូមសំណូមពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៍ជូននាងផងព្រោះជាញើសឈាមដែលនាងនិងឳពុកម្តាយប្រឹងប្រែងរកប្រាក់សងគេយ៉ាងវេទនានិងកុំអោយមានអ្នកក្រោយ ចាញ់ការបោកបញ្ឆោតរបស់បុគ្គលនេះតទៅទៀត ទើបប្អូនស្រីបានខលមកផ្ដល់ព័ត៍មានដល់អង្គភាពយើង ដើម្បីអោយជួយផ្សព្វផ្សាយដោយនាងសុំតែលុយដែលខាតបង់ទាំងអស់មកវិញទេ។ ក្រោយទទួលបានព័ត៍មាននោះភ្លាម អង្គភាពយើងក៏បានទំនាក់ទំនងតាមរយះលេខទូរសព័្ទទៅលោកស្វាយសម្ផស្ស ដោយលោកមិនបានឆ្លើយបដិសេធនៅរឿងខាងលើនេះឡើយ។ អង្គភាពសារព័ត៍មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីលោក ស្វាយសម្ផស្ស ជានិច្ចតាមរបបអ្នកសារព៍ត៌មានរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា