ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោត គឺជាមធ្យោបាយដែលល្អបំផុត សម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតបានអំពាវនាវដល់ពុកម៉ែ បងប្អូនទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីប្រទេសជាតិបន្តមានសុខសន្តិភាព អភិវឌ្ឍន៍ រីកមច្រើន រុងរឿងថែមទៀត។ឯកឧត្តម បណ្ឌិតបានលើកឡើងថា «ការប្តូររាជរដ្ឋាភិបាល ដឹកនាំប្រទេសមានវិធីសាស្ត្រ៣ គឺទី១ តាមរយៈការបោះឆ្នោត ទី២ ការធ្វើរដ្ឋប្រហារ តាមរយៈកម្លាំងប្រដាប់អាវុធ និងទី៣ តាមរយៈការបំផុសបដិវត្តប្រឆាំង។ ប្តូរតាមរយៈការបោះឆ្នោត ប្តូរតាមរយៈការដឹកនាំប្រជាពលរដ្ឋធ្វើការបដិវត្ត នៅប្រទេសជាច្រើនកើតមាន ហើយប្តូរតាមរយៈការធ្វើរដ្ឋប្រហារ នៅស្រុកយើងធ្លាប់ហើយឆ្នាំ៧០។ សម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង ត្រូវតែរក្សាលទ្ធិប្រជាធិបតេយ្យ ផ្លាស់ប្តូររាជរដ្ឋាភិបាល ត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ តាមការបោះឆ្នោត កុំឱ្យមានបាតុភាពកើតឡើង តាមរយៈការធ្វើសង្គ្រាម ដើម្បីប្លន់អំណាច ការធ្វើរដ្ឋប្រហារ ឬមួយការបំផុសប្រជាពលរដ្ឋ ឱ្យមកទម្លាក់រាជរដ្ឋាភិបាល តាមរយៈបដិវត្តពណ៌ ឬបដិវត្តប្រជាជន ដាច់ខាតយើងត្រូវធានាឱ្យបាននូវសុខសន្តិភាព ព្រោះការផ្លាស់ប្តូរតាមរយៈការធ្វើបដិវត្តពណ៌ និងកម្លាំងប្រដាប់អាវុធ មិនដែលធានាបាននូវសន្តិភាពទេ»៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា