ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣​ ខែកក្កដា, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ
Sat,01 July 2023 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 288នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត ហើយថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តម បណ្ឌិត​ ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងស្រុងដូច្នេះថា «សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោត ដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោត តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។

ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨ នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះ បងប្អូនពូមីងតាយាយ អាចធ្វើការផ្លាស់ប្តូរព្រូហ្វាល់ (profile) ដ៏ស្រស់ស្អាតដូចគំរូ ខាងក្រោម តាមរយៈការចូលទៅកាន់ Link ដើម្បីអាចប្ដូរ Profile Facebook ៖ https://twb.nz/cpp18»៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7896 នាក់
ខែនេះ :
33274 នាក់
3 ខែនេះ :
84678 នាក់
សរុប :
914396 នាក់