ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តកែប ស្នើអ្នកព័ត៌មានជួយផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោត
Tue,18 July 2023 (Time 09:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 164នាក់)

ខេត្តកែប៖ ខណៈថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែកៀកកិតមកដល់ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ, ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាជួយផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ការស្នើរបស់ឯកឧត្តមអភិបាលបែបនេះ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលមកពី៣៦ស្ថាប័នទាំងវិទ្យុ ទូរស្សន៍ និងអង្គភាពសារព័ត៌មានអនឡាញ មកពី៣៦ អង្គភាពសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកែប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា សូមអ្នកសារព័ត៌មានអ្នកទាំងអស់ ជំរុញឲ្យប្រជាប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា។

ក្រៅពីការចំណូមពរ ក្នុងឱកាសនៃជំនួបដ៏កម្រជាមួយអ្នកសារព័ត៌មាននាពេលនេះ អភិបាលខេត្តកែប ក៏ស្នើរអោយអ្នកសារព័ត៌មាន និងបណ្តាប្រធានមន្ទីរ អង្គភាពរបស់រដ្ឋ ចំណុះអោយរដ្ឋបាលខេត្តកែប ត្រូវធ្វើការសហការគ្នាអោយបានជិតដិត ឲ្យសាកសមជាដៃគួរគ្នា ក្នុងបំណងជួយផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងជាក់លាក់របស់រដ្ឋបាលខេត្តអោយពលរដ្ឋបានជ្រាប។ ហើយអ្នកសារព័ត៌មានត្រូវធ្វើខ្លួនអោយដូចកញ្ចក់ក្នុងការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវនូវចំណុចខ្វះចន្លោះនានា។

ឯកឧត្តមបណ្ឌិត ក៏ថ្លែងអំណរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងទៅ តែងតែជួយផ្សព្វផ្សាយរាល់សមិទ្ធិផលដែលរដ្ឋបាលខេត្តកែបខិតខំធ្វើ និងសម្រេចបានទៅកាន់មហាជន ហើយកន្លងមកកម្លាំងផ្សាយព័ត៌មានពិត របស់អ្នកព័ត៌មាននៅទីនេះ បានធ្វើឲ្យឥទ្ធិពលរបស់ព័ត៌មានក្លែងក្លាយបាត់បង់ទៅ។ យ៉ាងណាលោកនៅតែក៏បើកចិត្តទទួលយកនូវការរិះគន់កែលំអ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់រូបផងដែរ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងដែរថា ការជួបសំណេះសំណាលនាឱកាសនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ទៅលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន លជានិច្ចកាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញដើម្បីកសាងសង្គមមួយប្រកប ដោយសុខដុមនីយកម្ម ការអភិវឌ្ឍដោយចីរភាព និងចូលរួមថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។

លោកបញ្ជាក់ថា នៅខេត្តកែបមានអ្នកសារព័ត៌មានចំនួន ២៧រូប ស្មើនឹង៣២អង្គភាព បានយកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្ត ចំណែក៣រូបទៀត ស្មើនឹង ៤អង្គភាព ពុំទាន់យកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្តនៅឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
362 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8884 នាក់
ខែនេះ :
29240 នាក់
3 ខែនេះ :
93043 នាក់
សរុប :
964336 នាក់