មានអនាមិកប្រើឈ្មោះអភិបាលខេត្តកំពតបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកដាក់ឈ្មោះ «ឯកឧត្តម ម៉ៅ ធនិន» ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយបង្កឲ្យមានការភាន់ច្រឡំពីសាធារណជន
ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលកំពតត្រូវបានជនអនាមិកយកឈ្មោះ និងរូបថត បង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កឲ្យមានការភាន់ច្រឡំ ពីសាធារណជន ដោយដាក់ឈ្មោះ «ឯកឧត្តម ម៉ៅ ធនិន»។
ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមមានអាខោនហ្វេកប៊ុក និងហ្វេក ប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តសូមអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់។
តាមរយៈផេកផ្លូវការ ឯកឧត្តម ម៉ៅ ធនិន បានប្រកាសដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូន ពុកម៉ែ បង ប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពត និងសាធារណៈជនមេត្តាជ្រាបថា៖ មានជនអនាមិក បានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះខ្ញុំបាទ ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កឲ្យមានការភាន់ច្រឡំ ពីសាធារណជន។
ខ្ញុំបាទសូមជម្រាបជូនថា៖ ខ្ញុំបាទមានអាខោនហ្វេកប៊ុក និងហ្វេក ប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១។
ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់»៕