ខេត្តស្ទឹងត្រែង៖ បើគិតត្រឹមថ្ងៃទី១៨កក្កដានេះ គឺនៅពេលមិនយូរប៉ុន្មានទេ សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ ឯប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងក៏បានប្តេជ្ញាផងដែរ ដោយមិនសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីយកពេលវេលាដ៏មានតម្លៃ នឹងទៅបោះឆ្នោតក្នុងការជ្រើសរើសអ្នកដឹកនាំដ៏ល្អ សម្រាប់ដឹកនាំប្រទេសជាតិ ។លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា គ្រប់ភោជនីយដ្ឋាន ខារ៉ាអូខេ ក្លឹបកម្សាន្តទាំងអស់ តម្រូវឲ្យម្ចាស់គោរពអនុវត្តតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ស្តីអំពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងនៅថ្ងៃទី២២ និងថ្ងៃបោះឆ្នោតផងដែរ ដោយអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត ។លោកប្រធានមន្ទីរបានបន្តថា ដោយអនុវត្តតាមសរាចរណែនាំពីក្រសួងទេសចរណ៍ ស្តីពីការហាមឃាត់ការលក់ដូរគ្រឿងស្រវឹង គ្រប់កន្លែងក្នុងខេត្ត ជាពិសេសនៅតាមអាហារដ្ឋាន ខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម ។ លោកថា ការហាមឃាត់មួយថ្ងៃមុនបោះឆ្នោត ក៏ជាពេលវេលាមួយអនុញ្ញាតឲ្យអ្នកបម្រើសេវាកម្មការងារនៅតាមកន្លែងនីមួយៗដើម្បីបានចូលរួមបោះឆ្នោត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា