ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ប្រាប់ពលរដ្ឋអាចប្តឹងមកក្រសួងអំពីកន្លែងណាដែលអត់មានសេវាទូរស័ព្ទ
Thu,20 July 2023 (Time 05:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

ភ្នំពេញ៖ តាមរយៈសារសំឡេងដែលផ្សាយក្នុងឆាណែលតេឡេក្រាមឯកសារមន្ត្រីសាធារណៈនាថ្ងៃទី១៩ ខែកក្កដា នេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត បានប្រាប់ពលរដ្ឋបើទៅកន្លែងណាក៏ដោយបើអត់មានសេវាទូរសព្ទទេ អាចមកប្តឹងក្រសួងប្រៃសណីយ៍បានដើម្បីចាត់វិធានការលើក្រុមហ៊ុនទូរសព្ទនោះ។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងឱ្យដឹងដូច្នេះថា៖«នៅទីណាក៏ដោយ បើអត់មានសេវាទូរសព្ទ អាចប្តឹងមកក្រសួង ក្រសួងនឹងហៅក្រុមហ៊ុន(ទូរស័ព្ទ)មក ហើយពេលនោះនឹងមើលឃើញទាំងអស់គ្នា»។

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ក្រសួងបានចេញសេចក្តីប្រកាសអំពីគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ដោយទុករយៈពេល៨ខែឱ្យក្រុមហ៊ុនធ្វើការកែលម្អ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន។ ឯកឧត្តមអះអាងថា ចាប់ពីពេលនេះតទៅ ក្រសួងប្រៃសណីយ៍នឹងផាកវិន័យលើក្រុមហ៊ុនណាដែលមិនបានពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
392 នាក់
ម្សិលមិញ :
643 នាក់
សប្តាហ៍នេះ :
9411 នាក់
ខែនេះ :
32129 នាក់
3 ខែនេះ :
91362 នាក់
សរុប :
970236 នាក់