ប្រភព៖ AFPសេអ៊ូល៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់និងចូលចតនៅឯមូលដ្ឋានទ័ពជើងទឹកមួយនៅឯកោះចេជូ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី២៤ ខែកក្កដានេះ។ការចូលទៅដល់ប្រទេសកូរ៉េខាងត្បូងរបស់នាវានេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ ចូលចតនៅឯកំពង់ផែមួយរបស់កូរ៉េខាងត្បូង ជាលើកដំបូងបំផុត ក្នុងរយៈពេលជាង ៤ទសវត្សរ៍មកនេះ។កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឱ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយថានាវាមុជទឹកអាមេរិក USS Annapolis បានចូលចតនៅឯមូលដ្ឋានទ័ពជើងទឹកមួយ នៅឯ កោះចេជូ (Jeju) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដើម្បីដឹកបរិក្ខារយោធា ក្នុងបេសកកម្មមួយដែលមិនត្រូវបានបញ្ជាក់លម្អិតអ្វីនោះទេ។សេចក្ដីថ្លែងការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពជើងនៃប្រទេសទាំង២ (អាមេរិក និងកូរ៉េខាងត្បូង) មានផែនការពង្រឹងជំហរយោធារួមគ្នា ជាមួយការមកដល់នៃនាវាមុជទឹក USS Annapolis ហើយដឹកនាំការផ្ដោះប្ដូរសកម្មភាព ដើម្បីរំឮកខួបលើកទី៧០ នៃសម្ព័ន្ធភាព»៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា