ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោប្រកាសឱ្យសកម្មជនប្រឆាំង ក្នុងក្រុមតេឡេក្រាម «Sabai សប្បាយ»​ ចេញមុខសារភាព បើមិនចង់ប្រឈមមុខច្បាប់
Mon,24 July 2023 (Time 09:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់សមាជិកក្រុមប្រឆាំងមួយចំនួន ក្នុងក្រុមតេឡេក្រាម «Sabai សប្បាយ»​ ដែលបានគូសខ្វែងសន្លឹកឆ្នោត ហើយផ្ញើទៅកាន់មេរបស់ខ្លួននៅបារីស ចេញមុខសារភាព មុនពេលដែលវិធានការច្បាប់ត្រូវបានប្រកាន់យក។

សម្តេចតេជោបានបញ្ជាក់ថា កាលពីយប់មិញសម្តេចបានចូលទៅ Comment ក្នុងឆាណែលតេឡេក្រាមឈ្មោះ «Sbai សប្បាយ» ដោយសម្តេចតេជោបានបញ្ជាក់ថា បានស្គាល់មុខសញ្ញាអ្នកទាំងនោះដែលមានមូលដ្ឋានរស់នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះអស់លោកបានដំណើរការនូវឆាណែលតេឡេក្រាម (Sbai សប្បាយ) ដើម្បីឱ្យមានការលើកទឹកចិត្តឱ្យមានការគូសសន្លឹកឆ្នោតចោល ដោយមានសេចក្តីក្លាហាន បញ្ជូនសន្លឹកឆ្នោតនោះទៅកាន់មេដឹកនាំនៅទីក្រុងបារីស»។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា អ្នកទាំងនោះអាចចេញមុខមកសារភាពជាមួយនឹងអាជ្ញាធរនៅជិតមូលដ្ឋាន និងនៅចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលសម្តេចបានថ្លែងថា៖ «អ្នកមិនអាចលាក់នូវអ្វីដែលជាការប៉នប៉ងបំផ្លាញរបស់អ្នកនោះទេ ហើយសូមអ្នកទាំងឡាយដែលមានការពាក់ព័ន្ធកុំរត់ចោលស្រុកអី សូមប្រញាប់ចេញមកសារភាពទទួលយកនូវកំហុសដែលខ្លួនប្រព្រឹត្តតាមមេដឹកនាំជាឧទ្ទាមក្រៅច្បាប់»។

សម្តេចតេជោ បានណែនាំដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបែងចែកឱ្យដាក់នូវសន្លឹកឆ្នោតដែលបានការ ជាមួយសន្លឹកឆ្នោតដែលបានគូសខ្វែង ខណៈមានសន្លឹកឆ្នោតសរុបចំនួន ៨ ១៧៧ ០៥៣សន្លឹកដែលមាននៅក្នុងហិបបោះឆ្នោតថ្ងៃអាទិត្យនេះ។

បើតាមសម្តេចតេជោ ចំនួនប្រជាជនទៅបោះឆ្នោតនៅអាណត្តិទី៧ ឆ្នាំ២០២៣នេះ បើប្រៀបធៀបចំនួនប្រជាជនទៅបានចេញទៅបោះឆ្នោតកាលពីមានវត្តមានរបស់គណបក្សភ្លើងទៀនចូលរួម គឺលើកនេះប្រជាជនមានច្រើនលើសលុប ច្រើនជាងកាលពីមានគណបក្សភ្លើងទៀន។ សម្តេចតេជោ នាយករដ្ឋមន្ត្រីថាលោកនឹងទន្ទឹងរង់ចាំមើលចំនួនសន្លឹកឆ្នោតដែលគូសខ្វែងដោយក្រុមបក្សប្រឆាំង តើប៉ុន្មានសន្លឹក ខណៈក្រុមបក្សប្រឆាំងថាសន្លឹកឆ្នោតដែលគូសខ្វែងនោះគឺជាសន្លឹកឆ្នោតដែលគាំទ្រដល់ពួកគេ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» ចំនួន៤០នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់ផងដែរ ខណៈសមត្ថកិច្ចកំពុងតែប​ន្តស្រាវជ្រាវថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
402 នាក់
ម្សិលមិញ :
709 នាក់
សប្តាហ៍នេះ :
7182 នាក់
ខែនេះ :
33290 នាក់
3 ខែនេះ :
68693 នាក់
សរុប :
760878 នាក់