ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងបន្តបម្រើជាតិ និងប្រជាជនឥតងាករេ
Thu,27 July 2023 (Time 09:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 119នាក់)

ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់បន្តធ្វើជានាយករដ្ឋមន្ត្រីជំនួសដោយនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញភាពជឿជាក់របស់ឯកឧត្តមថា ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត។

តាមរយៈសំណេរលើហ្វេសប៊ុករបស់លោកផ្ទាល់ លោក ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ ក៏បានចាត់ទុកសម្តេច ហ៊ុនសែន លើសពីឪពុក។ លោកបានលើកឡើងពីរឿងរ៉ាវជាច្រើនដែលសម្តេចបានលះបង់សម្រាប់ជាតិ មាតុភូមិ និងប្រជាជនតាំងពីយុវវ័យ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ក្នុងសំណេរដូច្នេះថា៖ «ក្នុងនាមជាយុវជនកម្ពុជាមួយរូប ខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ពុក/សម្តេចតេជោ ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលទាំងអស់ដែលបានលះបង់ស្ទើរពេញមួយជីវិត ជាពិសេស លះបង់យុវវ័យរបស់ខ្លួនដើម្បីជាតិ ស្រោចស្រង់ចេញពីគំនរផេះផង់នៃសង្រ្គាមផ្ទៃក្នុង ទៅកាន់ត្រើយសន្តិភាព ដឹកនាំប្រទេសពីបាតដៃទទេ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ពីប្រទេសដែលយុវជនស្ទើរតែគ្មានឱកាសសោះ ទៅជាប្រទេសដែលបង្កើតឱកាសជាច្រើន ក្នុងបរិយាកាសមិនចាញ់ប្រទេសដទៃ ក៏ដូចជាបណ្តាស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត»។

ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីការលះបង់ដ៏ធំធេងមួយទៀតរបស់សម្តេចតេជោក្នុងការមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ដើម្បីបម្រើដល់ទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រួសត្រាយផ្លូវឱ្យអ្នកបន្តវេនបន្តទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងប្រជាជន ដោយគ្មានស្ទាក់ស្ទើរ និងមិនចុះចាញ់ចំពោះឧបសគ្គ។

បន្ថែមពីការលះបង់នេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងថា សម្តេចតេជោតែងតែតម្កល់ «ជាតិ និងប្រជាជនជាចម្បង» និងសិល្បៈនៃការដឹកនាំ ដែលមានទាំងចក្ខុវិស័យ និងភាពជាក់ស្តែងនិយមក្នុងការអនុវត្ត បត់បែនទៅតាមដំណាក់កាលនៃការវិវឌ្ឍសង្គមចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន ប្រកបដោយភាពម៉ឺងម៉ាត់ និងជំហររឹងមាំលើឆាកអន្តរជាតិ តែទន់ភ្លន់ កក់ក្តៅជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសគឺជនរួមជាតិកម្ពុជា។

ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលនឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន ឥតងាករេ និងមានតែប្រឹងប្រែងទ្វេដងថែមទៀត‍‍‍‍‍។

ឯកឧត្តមលោកបន្តថា៖ «ព្រះរាជាណាចក្រកម្ពុជានឹងបន្តដំណើរទៅមុខប្រកបដោយសុទិដ្ឋិនិយម មោទកភាព ភាពជឿជាក់ ភាពស្វាហាប់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនឆ្ពោះទៅមុខទៀត។ បងណែត! ពួកយើងជឿជាក់លើបង!»។

គូសបញ្ជាក់ថា តាមប្រសាសន៍របស់សម្តេចតេជោកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបន្ទាប់មកសម្តេចតេជោនឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភានៃកម្ពុជាជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅឆ្នាំ២០២៤ ហើយសម្តេចនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6214 នាក់
ខែនេះ :
35424 នាក់
3 ខែនេះ :
69269 នាក់
សរុប :
763743 នាក់