ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះក្រុមហ៊ុនទាំង១៧ ដែលមានលទ្ធផលល្អនៃវិនិយោគវិស័យកៅស៊ូនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុនឱ្យយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ដើម្បីទទួលបាននូវតម្លៃបន្ថែម និងកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។លើសពីនេះទៀត ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការកំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរៀតណាមនាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណេញជាមួយគ្នារវាងប្រទេសទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា