ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុនរ៉ែមាសអូរខ្វាវធំជាងគេនៅកម្ពុជា សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ធ្វើការជួសជុលផ្លូវលំ មួយខ្សែដែលរងការខូចខាត បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល ៧ថ្ងៃជាប់គ្នាកន្លងមក។នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ផ្ទួនផ្ទួនគ្នារយៈពេលមួយសប្ដាហ៍កន្លងមកនេះធ្វើឲ្យផ្លូវលំ១ខ្សែបានរងការខូចខាតជាខ្លាំង ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមុខមិនរួចហើយជាបញ្ហាប្រឈមខ្លាំង ដោយបងប្អូនប្រជាពលរដ្ឋអាស្រ័យលើផ្លូវនេះ ឆ្ពោះទៅទីរួមខេត្ត ហើយពីទីរួមខេត្តឆ្ពោះមកភូមិឃុំរបស់ពួកគាត់។ក្រុមហ៊ុនអេរឺហ្សង់ ហៅកាត់ថា ក្រុមរ៉ែមាសអូរខ្វាវ បានសហការជាមួយមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានធ្វើការ ជួសជុលផ្លូវលំមួយខ្សែដែលបានខូចជាច្រើនកន្លែងត្រង់ចំណុចភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។អាជ្ញាធរបានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះមានចម្ងាយប្រវ៉ែង ៦៥ គឺឡូម៉ែត្រពីទីរួមខេត្តឆ្ពោះទៅក្រុមហ៊ុន រ៉ែមាសធំជាងគេនៅកម្ពុជាអូរខ្វាវ ហើយឆ្លងកាត់ ឃុំចំនួន៤រួមមាន ឃុំពូត្រុំ ឃុំរម្យនា ឃុំមេម៉ងនឹងឃុំចុងផ្លាស់ផងដែរ។អ្នកជំនាញជួសជុលបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបន្ទាប់ពីក្រុមការងារបានចាក់ថ្មភ្នំបង្ហាប់ជាច្រើនកន្លែងហើយរយៈពេល៣ទៅ៤ថ្ងៃទៀតប៉ុន្នោះផ្លូវនេះនឹងចរាចរណ៍បានធម្មតាដោយរលូនវិញហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា