ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវប្រៀបឈ្នះក្នុងរយៈពេលវែង
Wed,05 July 2023 (Time 01:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេន ជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីកចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ចរន្តប្រឆាំងមិនសំដៅដល់បក្សប្រឆាំងនោះទេ ចរន្តប្រឆាំងសំដៅដល់ការមិនសប្បាយចិត្ត របស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះយើងត្រូវពង្រីកនូវចរន្តគាំទ្រ តាមរយៈការរំលេចអ្វី ដែលយើងខិតខំធ្វើដើម្បីពួកគាត់ ធ្វើឱ្យគាត់មានភាពកក់ក្តៅចិត្ត ហើយកាត់បន្ថយការមិនសប្បាយចិត្ត។

ឯកឧត្តម បណ្ឌិតបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស គឺរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដើម្បីប្រជាជនទាំងអស់គ្នាមានសេចក្តីសុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7929 នាក់
ខែនេះ :
33307 នាក់
3 ខែនេះ :
84711 នាក់
សរុប :
914429 នាក់