ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួង​រៀបចំ​យុទ្ធនាការ​គាំទ្រ​ការអប់រំ​ឌីជីថល​សម្រាប់​សិស្ស​ថ្នាក់ទី១០ ដល់ ១២ នៅ​​ភ្នំពេញ
Wed,05 July 2023 (Time 01:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 332នាក់)

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​រៀបចំ​យុទ្ធនាការ​គាំទ្រ​ការអប់រំ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​នៅ​គ្រឹះស្ថានមធ្យម​សិក្សា​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅក្នុងខែកក្កដា ឆ្នាំ​២០២៣​នេះ នៅគ្រប់​វិទ្យាល័យ​រដ្ឋ​ទាំងអស់​នៅរាជធានី​ភ្នំពេញ។

តាមរយៈ​យុទ្ធនាការ​នេះ គឺ​ផ្តល់​ការ​បណ្តុះបណ្តាល​នៅតាម​ថ្នាក់រៀន​នីមួយៗ​ដោយផ្ទាល់ លើ​ប្រធានបទ​ចំនួន៦ ដូចជា៖ ១. ការស្វែងយល់​ពីវិធីសាស្រ្តរៀន, ២. ការរៀនដោយស៊ីជម្រៅ, ៣. ការរៀន​តាមបែបពន្លឿន, ៤. ការបង្កើត​ក្លឹប​សិក្សា​សម្រាប់​សិស្ស​រៀនយឺត ឬក្លឹប​សិក្សា​មុខវិជ្ជា, ៥. ការបំប៉ន​សមត្ថភាពត្រៀម​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង ៦. ការប្រើប្រាស់​កម្មវិធី​ទូរសព្ទដៃ Duraseksa – ទូរសិក្សា។

ក្រសួង​បញ្ជាក់​ថា យុទ្ធនាការ​នេះ នឹង​ត្រូវអនុវត្ត​នៅតាម​គ្រឹះស្ថាន​មធ្យម​សិក្សា​រដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ​សិស្សានុសិស្ស​ជាង ៤០ពាន់នាក់ ដែល​កំពុង​សិក្សា​នៅកម្រិត​មធ្យម​សិក្សា​ទុតិយភូមិ និងទទួលការបណ្តុះបណ្តាល​ដោយគរុនិស្សិត និងគរុសិស្ស​ស្ម័គ្រចិត្ត​ចំនួន ៣៦៧នាក់ ហើយ​ដែល​ត្រូវចុះផ្ទាល់​ទៅកាន់​ថ្នាក់រៀន​ជិត ១០០០បន្ទប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
564 នាក់
ម្សិលមិញ :
1702 នាក់
សប្តាហ៍នេះ :
8869 នាក់
ខែនេះ :
29813 នាក់
3 ខែនេះ :
100563 នាក់
សរុប :
1402125 នាក់