ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រាជរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភជូនដល់កម្មការិនី និងមន្ត្រីរាជការជាស្ត្រីដែលមានផ្ទៃពោះ
Wed,05 July 2023 (Time 01:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 206នាក់)

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងបន្ថែមប្រាក់ឧបត្ថម្ភជូនដល់កម្មការិនីមានផ្ទៃពោះ និងមន្ត្រីរាជការជាស្ត្រីដែលមានផ្ទៃពោះ ដើម្បីជួយឱ្យស្ត្រីអាចសម្រាលកូនប្រកបដោយសុវត្ថិភាព លើកកម្ពស់សុខុមាលភាពកុមារតូច ជំរុញការអភិវឌ្ឍធនធានមនុស្សកម្ពុជាបន្ថែមទៀត និងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារ។ ការដំឡើងប្រាក់ឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ។

រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តកម្មវិធីជាតិជំនួយសង្គមនេះ សម្រាប់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី។ កម្មវិធីជំនួយសង្គមនេះសម្រាប់ផ្តល់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រីដែលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។

កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាក្នុងអំឡុងពេល មានផ្ទៃពោះនឹងទទួលបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាលចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ។ ករណីស្ត្រីដែលសម្រាលកូនមួយនឹងទទួលបានប្រាក់ឧបត្ថម្ភ ទ្វេដង និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាចាប់ពីខែសីហាតទៅ ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពចំនួន៤ដងដោយឥតគិតថ្លៃ ដោយពិនិត្យម្តងទទួលបានថវិកាបន្ថែមលើសពីថវិកាដើម (៤ម៉ឺនរៀល)។ ពេលសម្រាលកូនរួចទទួលបានថវិកាចំនួន ៤០ម៉ឺនរៀលសម្រាប់កូន១ សម្រាប់កូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបាន ១២០ម៉ឺនរៀលព្រមទាំងប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ចំនួន ៥លានរៀលបន្ថែមទៀត។ ក្រោយសម្រាលកូនរួចពួកគេអាចឈប់សម្រាកចំនួន ៣ខែដោយមានប្រាក់ឈ្នួលចំនួន ១២០ភាគរយ នឹងទទួលបានការត្រួតពិនិត្យសុខភាពចំនួន ១០ដងទៀតរហូតដល់កូនមានអាយុ ២ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
672 នាក់
សប្តាហ៍នេះ :
7910 នាក់
ខែនេះ :
33288 នាក់
3 ខែនេះ :
84692 នាក់
សរុប :
914410 នាក់