ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូលចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហាតាមសំណើសាមីខ្លួន
Sat,12 August 2023 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 365នាក់)

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣តទៅ តាមសំណើរបស់សាមីខ្លួន។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មាត្រា១ បានកំណត់យ៉ាងដូច្នេះថា៖ «មាត្រា១ ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើសុំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៖

១៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ឋានន្តរស័ក្តិ ឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ៧៤ឆ្នាំ
២៖ ឯកឧត្តម សោម សិរិវឌ្ឍ ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧០ឆ្នាំ
៣៖ ឯកឧត្តម ទី ណេង ចៅក្រមតុលាការកំពូល ឋានន្តរស័ក្តិឧត្តមចៅក្រម ថ្នាក់លេខ១ អាយុ ៧៩ឆ្នាំ»។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
616 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
8355 នាក់
ខែនេះ :
32288 នាក់
3 ខែនេះ :
121551 នាក់
សរុប :
1357868 នាក់