ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋសភានីតិកាលទី៧នឹងបើកកិច្ចសម័យប្រជុំដំបូងថ្ងៃទី២១ ខែសីហា ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្ស
Sat,12 August 2023 (Time 08:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 145នាក់)

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី។

ក្នុងពិធីបើកសម័យប្រជុំរដ្ឋសភាដំបូងក្នុងនីតិកាលទី៧នៅថ្ងៃខាងមុខនេះ ក៏មានអញ្ជើញឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមផងដែរ។ ក្នុងសម័យប្រជុំរដ្ឋសភានេះ ព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់ឱ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នៅតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ១២៥រូបចូលរួមផងដែរ។

សម័យប្រជុំដំបូងនេះ ផ្តោតសំខាន់លើការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។

កិច្ចសម័យប្រជុំនេះនឹងបន្តធ្វើដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5890 នាក់
ខែនេះ :
32140 នាក់
3 ខែនេះ :
69035 នាក់
សរុប :
759278 នាក់