ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រកឃើញគ្រាប់មិនទាន់ផ្ទុះជាង១៥០០គ្រាប់ ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ នៅក្រុងក្រចេះ
Mon,14 August 2023 (Time 09:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

ខេត្តក្រចេះ៖ កម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានរាវរកឃើញ គ្រាប់មិនទាន់ផ្ទុះជាង១៥០០គ្រាប់ហើយ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ គិតត្រឹមរសៀលម៉ោង១ ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ។

យោងតាមការបញ្ជាក់ពីមន្រ្តីក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣មកដល់រសៀលថ្ងៃ១៣សីហា ក្រុមលោកបានរាវរកឃើញគ្រាប់មិនផ្ទុះរហូតដល់ជាង១៥០០គ្រាប់។ ហើយគ្រាប់ទាំងនេះមានចំនួន៥ប្រភេទរួមមាន៖M7,.DK75;ក្បាលផ្ទុះ48,B40,H107,។

ក្រុមមន្រ្តីជំនាញបញ្ជាក់ទៀតថា ចំពោះប្រត្តិបត្តិការយកគ្រាប់មិនទាន់ផ្ទុះចេញពីទីតាំងនេះមិនអាចបញ្ជាក់បានថាបញ្ចប់នៅពេលណានោះទេ ព្រោះគ្រាប់ទាំងនោះនៅមានច្រើនទៀត ហើយនៅល្ងាចថ្ងៃនេះអាចបញ្ជប់ត្រឹមតែ១រណ្ដៅតែប៉ុណ្ណោះ ដោយឡែក នៅ៤រណ្ដៅផ្សេងទៀតក៍មានគ្រាប់មិនទាន់ផ្ទុះច្រើនដែរមិនទាន់បានធ្វើការយកគ្រាប់ទាំងនោះចេញនៅឡើយទេ។ ហើយលោកនិងយកសត្វឆ្កែហិតមីនចំនួន២ក្បាលមកជួយហិតរកបន្ថែមទៀតដើម្បីយកគ្រាប់ឲ្យអស់ពីទីតាំងសាលរៀននេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោក ប៊ុន ឆី នាយកវិទ្យាល័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាតឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
152 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5924 នាក់
ខែនេះ :
32174 នាក់
3 ខែនេះ :
69069 នាក់
សរុប :
759312 នាក់