ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ថោង ខុន៖ កម្ពុជានាំមុខគេលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន
Tue,15 August 2023 (Time 01:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដាអាស៊ាន។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកា និងតំណាងស្ថាប័នបណ្តុះបណ្តាលប្រមាណ៥០រូប។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលេចពីសមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបានក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន រួមមានការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញមានបទពិសោធន៍ តែពុំមានវិញ្ញាបនត្របញ្ចូលកម្មវិធីសិក្សាទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជា នៅតែជាប្រទេសដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម។

នាឱកាសនោះ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងសមិទ្ធផលនៃការអភិវឌ្ឍជំនាញស្របតាមស្តង់ដាអាស៊ាន (MRA)។

ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជាបានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះយុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។ លើសពីនេះទៀត ដោយមានយន្តការទ្រទ្រង់គ្រប់គ្រាន់ ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិក៏បានចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។

គួរកត់សម្គាល់ថា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានដឹកនាំសម្រេចការងារអាស៊ាន មានដូចជា៖ ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL)។ ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាព ដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍ សម្រាប់ឧស្សាហកម្មទេសចរណ៍ និងការដឹកនាំរៀបចំកម្មវិធីសិក្សាជំនាញស្ប៉ា និងសុខុមាលភាពអាស៊ានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ជំនាញត្រូវរៀបចំអនុវត្តការងារឲ្យបានកាន់តែសកម្មក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនបម្រើការងារ មានដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះនឹងត្រូវទទួលស្គាល់ដោយអាស៊ាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5896 នាក់
ខែនេះ :
32146 នាក់
3 ខែនេះ :
69041 នាក់
សរុប :
759284 នាក់