ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងស្រុកចន្ទ្រាប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំវស្សា នៅវត្តចេក
Tue,15 August 2023 (Time 01:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា និង លោកស្រីបានអញ្ជើញដឹកនាំក្រុមការងារស្រុក យុវជនស្រុក លោក លោកស្រី សប្បុរសជន ស្រុកចន្ទ្រា ក្រុងបាវិត និងក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ចេក លោកមេភូមិទទា លោកគ្រូ អាចារ្យ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តចេក បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំវស្សា នៅវត្តចេក សង្កាត់ចេកក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សម្ភារដែលត្រូវប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ អង្ករ ២០០គីឡូ ធូប ២ដុំទៀន១គួរ តែ២កញ្ចប់់ធំ ទឹកក្រូច៣កេស ទឹកដោះគោ១០ កំប៉ុង ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ វីតាល់ ៤កេស ទឹកត្រី២យួ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ មី៥កេសស្ករស៥គីឡូ ប៊ីចេង៣គីឡូ ខ្ទឹមស២គីឡូត្រីងៀត៣ គីឡូ ម្រិច០.៥ គីឡូ អំពិល ៣គីឡូ កន្ទេល ខ្នើយ ភួយម៉ុង ចាន ឆ្នាំងសាបព្រាចានស្រាក់ ចង្ក្រានហ្គាស និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀតថវិកា កសាងវត្ត ៥០០.០០០ រៀល។ ថវិកាប្រគេនព្រះសង្ឃ២អង្គក្នុង១អង្គ ១០០.០០០ រៀល ជូនតាអាចារ្យ លោកយាយជី ៧នាក់ក្នុង១នាក់៤ឲ០.០០០រៀល ជូនក្មេងកំព្រា ៥នាក់ក្នុង១០.០០០រៀល ឧបត្ថម្ភ ទូរទស្សន៍១០០.០០០ រៀល សរុបថវិការចំណាយទាំងអស់៣.៤០០.០០០ រៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ធឿន រដ្ឋា អភិបាលរងស្រុក ចន្ទ្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសូរសុខទុក្ខ ដល់ បងប្អូនប្រជាពរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តចេក ដោយសេចក្ដីនឹករលឹក ប្រកបដោយការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងខេត្តស្វាយរៀងយើង ដែលមានសម្ដេចគត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ឹងសំផន ឯកឧត្តមឌី វិជ្ជា អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង ជាពិសេសឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ជូនចំពោះ បងប្អូនពុទ្ធបរិស័ទ ចំណុះជើងវត្ត សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យក្នុងការបោះឆ្នោត នៅថ្ងៃទី ២៣កន្លងទៅ ។

លោក ធឿន រដ្ឋា អភិបាលរង ស្រុកចន្ទ្រា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម ។ល។ ទាំងនេះជាមោទនភាព របស់គណបក្ស ប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹមឡើយមានគណបក្សប្រជាជនកម្ពុជា បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

លោក បានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត។

លោក ធឿនរដ្ឋា បានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ពោលគឺផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ ហើយសូមកុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយក្តាប់តូចដែលតែងតែបំផុសបំផុលវាយប្រហារមកលើរដ្ឋាភិបាលទាំងងងឹតងងុល ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលជាអ្នកនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋមិនដែលរត់ចោលប្រជាពលរដ្ឋម្ដងណាឡើយ។

លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ទាំងអស់ត្រូវបន្តការគាំទ្រ ដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ រក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧នេះ ផងដែរ។ លោក ធឿន រដ្ឋាអភិបាលរង ស្រុកចន្ទ្រា សូមថ្លែងអំណរអរគុណសប្បុរសជន ស្រុកចន្ទ្រា ក្រុងបាវិត និងក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ចេក លោកមេភូមិទទា លោកគ្រូ អាចារ្យ និងពុទ្ធបរិស័ទ ចំណុះជើងវត្តចេកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5825 នាក់
ខែនេះ :
32075 នាក់
3 ខែនេះ :
68970 នាក់
សរុប :
759213 នាក់