ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ, លោក អ៊ូ សុបុណ្ណាកា ជំនួសលោក កែវ ម៉ាឌីឡែន
Wed,16 August 2023 (Time 05:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 137នាក់)

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំខាល បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣រដ្ឋបាលខេត្តក្រចេះរៀបពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោលដីខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងដែនដី នគរូបនីកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ។

ពិធីនេះមានការចូលរួម ពីសំណាក់ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ , ឯកឧត្តម ហេង សុថា អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ តំណាង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ , និងឯកឧត្តម លោក ជំទាវ អនុរដ្ឋលេខាធិការ អមដំណេីរ , ឯកឧត្តម ប្រធានសាលាដំបូង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត , លោកឧត្តមសេនីយ៏អ៊ូ សុបុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោក លោកស្រី មេបញ្ជារការ មេបញ្ជាររងនៃកងកម្លាំងទាំងបីប្រភេទ រួមនិងលោក លោក ស្រី អភិបាលក្រុងស្រុក ទាំង៧ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត ជាង៣៥០នាក់ ។

ក្រោយបានស្តាប់របាយការណ៍ សង្ខេបរបស់លោក កែវ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ខេត្ត ដែលត្រូវផ្លាស់ចេញទៅក្រសួងទទួលមុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៏នៃមន្ទីរពិសោធន៏ជាតិសំណង់ចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមក លោក អ៊ូ សុបុណ្ណាកា ដែលទេីបនឹងតែងតាំងថ្មី ជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មនិង សំណង់ បានលេីងធ្វេីការប្តេជ្ញាចិត្ត ដេីម្បីអនុវត្តការងារបន្ត ដូចមានខាងក្រោម ៖

១- គោរព អនុវត្តតាមគោលការច្បាប់ និងមាគាដឹកនាំតាមប្រមុខរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ឱ្យបានល្អ រួមមន្ទីរអង្គភាពនានា និង មតិណែនាំក្រសួង មន្ទីរ អង្គភាពក្នុងខេត្ត បន្តផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រកបដោយនិរន្តរភាព ។

២- ប្តេជ្ញា បំពេញតួនាទីភារកិច្ច ប្រកបដោយមនសិកា វិជ្ជាជីវៈខ្ពស់ ស្មោះត្រង់ និងមានតម្លាភាព និងភាពទទួលខុសត្រូវ ។

៣- ខិតខំគៀគរចំណូល ឱ្យបានតាមផែនការនិងអនុវត្តន៏ ចណូល ចំណាយថវិការដ្ឋ ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកំណែទម្រង់គ្របគ្រងហិរញ្ញវត្ថុសាធារណៈ។

៤- ប្តេជ្ញា ចូលរួមចំណែក ក្នុងការ លេីកកម្ពស់ និងគ្រប់គ្រងដីធ្លី នៅក្នុងខេត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការឱ្យបានប្រសេីរលេីង ។

៥- គោរព ពង្រឹងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ខេត្តដែលបានដាក់ចេញប្រកប គណនេយ្យភាព បរិយាប័ន និងប្រសិទ្ធិភាពខ្ពស់ ។

៦- សហការ យ៉ាងចិត្តស្និទ្ធ ជាមួយ ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន វិស័យឯកជន និងដៃគូរអភិវឌ្ឍន៏ ដេីម្បីគៀរគ ធុនធាន និងធានាបាននូវវឌ្ឍនៈភាពសេដ្ឋកិច្ចសង្គម ព្រមទាំងជំរុញរួមចំណែកឱ្យមានការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន ។

៧- គោរព និងអនុវត្តន៏ អភិបាលកិច្ចល្អ ជំរុញផ្តល់សេវា សាធារណៈឱ្យបានលឿន ច្ឆ័ន្ទ ម្ចាស់ការ និងមនៈសិការវិជ្ជាជីវៈ ដោយផ្តល់ផលប្រយោជន៏ដល់សង្គម និងប្រជាពលរដ្ឋជាធំ ។

៨- ប្តេជ្ញា សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមាន តម្លាភាព ប្រកបដោយនិរន្តរភាព និងប្រសិទ្ធិការងារ ។

៩- គោរព និងទទួលយកនូវអនុសាសន៏ដឹកនាំដ៏ថ្លៃថ្លា មានតម្លៃ របស់ ឯកឧត្តម គណៈធិបតី ជាផែនទីបង្ហាញផ្លូវក្នុងការដឹកនាំប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុថា គណៈអភិបាលរងនៃគណៈអភិបាលខេត្ត បានជំរុញ និងបន្តដឹកនាំការងារនៅមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់និងសូរិយោដីខេត្ត ដោយផ្អែកលេីគោលការច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងអនុវត្តតាមការ ចង្អុលបង្ហាញ ពីក្រសួង និងថ្នាក់ដឹកនាំខេត្ត ដេីម្បីធានាប្រសិទិ្ធភាពការងារ និងធ្វេីជាគំរូល្អដល់មន្រ្តីក្រោមឱវាទ ។ ត្រូវបន្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបង្កេីនកិច្ចសហប្រត្តិបត្តការ ហេីយទំនាក់ទំនងជាមួយដៃគូរ អភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងសមាគមន៏ឱ្យបានល្អ ។

ឯកឧត្តម បន្តថា ត្រូវបន្តជំរុញលេីកទឹកចិត្ត អប់រំផ្សព្វផ្សាយដល់មន្រ្តី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួម អនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដេីម្បីរួមគ្នាទប់ស្កាត់បទល្មេីសគ្រប់ប្រភេទ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឆាន់ សាផាន ជំរុញដល់លោក ប្រធានមន្ទីររៀបចំដែនដី ដែលទេីបនឹងតែងតាំងថ្មីឱ្យខិតខំអនុវត្តការងារឱ្យបានល្អ តាមគោលការណ៏ច្បាប់ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ។ ពិសេស ខិតខំបំរេីសេវា សាធារណៈឱ្យល្អប្រសេីរ ជូនប្រជាពលរដ្ឋ ដោយមិនរេីសអេីង និងប្រកបដោយយុត្តិធម៌ជូនពួកគាត់ ។

លេីសពីនេះ ចូលរួមទប់ស្កាត់ នូវរាល់ការកាប់ទន្រ្ទានយកដីរដ្ឋគ្រប់ប្រភេទមកធ្វេីជាកម្មសិទ្ធរបស់ខ្លួន។ បន្តសហប្រតិបត្តការ ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដេីម្បីឱ្យការងារអនុវត្តទៅដោយរលូននិងមានប្រសិទ្ធិភាពតាមគោលការច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5808 នាក់
ខែនេះ :
32058 នាក់
3 ខែនេះ :
68953 នាក់
សរុប :
759196 នាក់