ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឺកនាំបណ្ឌិត្យសភានគរបាលកម្ពុជា លើកទឹកចិត្តសិស្សនគរបាលក្របខ័ណ្ឌថ្មី ប្រឹងប្រែងរៀនសូត្រនិងអនុវត្តតាមវិជ្ជាជីវៈ
Thu,17 August 2023 (Time 12:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 118នាក់)

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំ បណ្ឌិត្យសភានគរបាលកម្ពុជា លើកទឹកចិត្តសិស្សនគរបាលក្របខ័ណ្ឌថ្មីត្រូវប្រឹងប្រែងសិក្សាយកវិជ្ជាជីវៈនគរបាលទៅប្រើប្រាស់ឲ្យចំគោលដៅដើម្បីទៅបំពេញភារកិច្ចនៅមូលដ្ឋានទទួលបានការស្រឡាញ់ និងទុកចិត្តពីប្រជាពលរដ្ឋ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលសម្រាប់សិស្សក្របខណ្ឌថ្មីនៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី១៥សីហាឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក.មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានមានប្រសាសន៍ថា៖ប្អូនៗត្រូវគោរពតាមបទបញ្ញត្តិសេចក្តីសម្រេចនានា និងប្រឹងប្រែងសិក្សារៀនសូត្រហ្វឹកហាត់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមគ្រូបង្ហាត់ដើម្បីមានសមត្ថភាពទទួលបានពីវគ្គបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម បន្តថាៈក្រសួងមហាផ្ទៃក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ក្នុងការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ នឹងតែងតែចង្អុរបង្ហាញតម្រង់ទិស ក៏ដូចជាលើកទឹកចិត្ត ឲ្យមានការបណ្ដុះបណ្ដាល និងមានគុណភាព ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមថា៖បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ប្អូនៗទាំងអស់បានផ្លាស់ប្ដូរជីវភាពពីជនស៊ីវិល ក្លាយទៅជាកងកម្លាំងនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាអ្នកស្នងបំពេញកាតព្វកិច្ចការពារជាតិ ការពារសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ទោ អ៊ុកសារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ១ស្ទឹងត្រែង បានបញ្ជាក់ថា វគ្គបណ្តុះបណា្តលនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី សិក្សាគ្រប់មេរៀនមានរយៈពេល៤ខែ គឺ« រៀនឲ្យចេះ មិនមែនរៀនឲ្យចប់នោះទេ » ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា៖គ្រូបណ្តុះបណ្តាលបានប្រឹងប្រែងបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យមន្ត្រីនគរបាលមានសមត្ថភាព ពេលត្រឡប់ទៅបំរើការងារនៅតាមបណ្តាស្នងការដ្ឋានវិញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធ៌មល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមានជំនឿទុកចិត្ត ។

សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលជំនាន់ទី១៧ លើកទី២ មានសិស្សចំនួន១៨០នាក់ នារី២៩នាក់ មកពីអគ្គនាយកដ្ឋានការពារព្រំដែនគោក. ស្នងការដ្ឋាននគរបាលខេត្តរតនគីរី. ខេត្តក្រចេះ. និងខេត្តមណ្ឌលគីរី ។ ហើយនេះជាផែនការរយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងអនុវត្តឲ្យស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
743 នាក់
ម្សិលមិញ :
844 នាក់
សប្តាហ៍នេះ :
6018 នាក់
ខែនេះ :
32142 នាក់
3 ខែនេះ :
69250 នាក់
សរុប :
759116 នាក់