ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រជាពលរដ្ឋភូមិស្រែតាចាន់ក្នុងស្រុកសេសាន ទទួលបានស្ពានជាចំណងដៃថ្មី
Fri,18 August 2023 (Time 08:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 245នាក់)

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ រស់នៅក្នុងភូមិស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ទទួលបានស្ពានថ្មីប្រភេទបេឡេ បានសម្រួលដល់ការធ្វើដំណើរទៅមកបានងាយស្រួលលែងលំបាកដូចមុន ពេលភ្លៀងខ្លងទឹកលិច និងហូរកាត់ផ្តាច់ផ្លូវធ្វើឲ្យស្ទះការធ្វើដំណើរទាំងការរកស៊ី ។

ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពសាងសង់ស្ពាន នៅថ្ងៃទី១៧សីហា នេះ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ឲ្យដឹងថាៈទីតាំងនេះជាផ្លូវលេខ៧៨ចាស់ក៏ជាបណ្តាញតភ្ជាប់គ្នារវាងចំណុចស្រែតាចាន់មកទីប្រជុំជនភូមិច្រប់ ដែលជាផ្លូវលេខ៧៨ថ្មី ដោយមួយផ្នែកទៅខេត្តរតនគិរី និងមួយផ្នែកទៀតឆ្ពោះចូលទៅកាន់ទីរួមខេត្តស្ទឹងត្រែង ។ ហើយក្រោយទទួលបានស្ពានថ្មីនេះ ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរព្រោះស្ពានថ្មីនេះត្រូវបានសាងសង់ឡើងក្នុងស្ថានភាពខ្ពស់ផុតទឹក ជាកត្តាដែលអាចផ្តល់អំណោយដល់ស្ពានមិនទទួលរងនូវការខូចខាតដោយសារលិចនារដូវវស្សានេះ ។

សូមបញ្ជាក់ថាស្ពានថ្មីនេះ ជាប្រភេទដែកបេឡេ មានទទឹង៦ម៉ែត្រ និង បណ្តោយ២៨ម៉ែត្រ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ នៅចុងខែសីហានេះសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក្រោមការដឹកនាំនិងជំរុញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនក្នុងមូលដ្ឋាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2583 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8535 នាក់
ខែនេះ :
34520 នាក់
3 ខែនេះ :
98706 នាក់
សរុប :
1190641 នាក់