ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ
Fri,18 August 2023 (Time 08:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 100នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានលើកឡើងអំពីសមិទ្ធផលធំៗ ចំនួន៨ ដែលសម្តេចក្រឡាហោម ស ខេង បានខិតខំពុះពារសម្រេចបាន រួមមាន៖

១. សម្តេចក្រឡាហោម ស ខេង បានដឹកនាំកសាង ពង្រឹងកងកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់សង្គមជាតិទាំងមូលគ្រប់កាលៈទេសៈ សំដៅចូលរួមបន្តបរិយាកាសអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

២. សម្តេចក្រឡាហោម ស ខេង បានដឹកនាំកងកម្លាំងនគរបាលជាតិសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និងចូលរួមអភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែនពីអតីតសមរភូមិ តំបន់ដាច់ស្រយាល ទៅជាតំបន់ដែលកំពុងមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ។

៣. សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងបំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់់ ដើម្បីចូលរួមពង្រឹងសន្តិសុខជាតិ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

៤. សម្តេចក្រឡាហោម ស ខេង បានដឹកនាំការកែសម្រួល និងពង្រឹងរចនាសម្ព័ន្ធ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ចូលរួមរក្សាការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារតាមវិស័យនានា។

៥. សម្តេចក្រឡាហោម ស ខេង បានដឹកនាំសម្របសម្រួល ជំរុញ និងកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិសហមជ្ឈការ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានមុខងារ និងធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពជាម្ចាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការតាមមូលដ្ឋាន ដែលជាការពង្រឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍នានា ទូទាំងប្រទេស។

៦. សម្តេចក្រឡាហោម ស ខេង បានដឹកនាំរៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រាប់ប្រជាពលរដ្ឋ និងការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានា ការពារ និងលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

៧. ផ្អែកតាមគោនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង បានដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាយនៃអាវុធមហាប្រល័យ និងការងារជាច្រើនទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

៨. សម្តេចក្រឡាហោម ស ខេង បានផ្តួចផ្តើមដឹកនាំកសាងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃ ដែលកសាងឡើងដោយក្បូរក្បាច់រចនាបែបខ្មែរយ៉ាងល្អ ហើយសម្តេចតែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ដឹកនាំណែនាំដោយផ្ទាល់ សម្រាប់ឱ្យមន្ត្រីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើ ក៏មានសមិទ្ធិផលជាច្រើនទៀតដែលក្រសួងមហាផ្ទៃសម្រេចបាន ក្រោមការដឹកនាំ ប្រឹងប្រែង ពុះពាររបស់សម្តេចក្រឡាហោមផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងរយៈពេលជាង៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ និងអាចរ៉ាប់រង អនុវត្ត សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ ទន្ទឹមនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបាន មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំ ប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុដូចនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងឱ្យសម្រេចបាននូវស្នាដៃជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេស កងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមទាំងមូល និងសន្ដិសុខ នៃការបោះឆ្នោត នាពេលកន្លងមក ដែលញ៉ាំងឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ ដោយគ្មានអំពើហឹង្សា និងការគំរាមកំហែងណាមួយកើតឡើងនោះឡើយ។

សម្ដេចក្រឡាហោម ក៏បានបន្ដថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ: ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការចូលរួមប្រកបដោយភាពចាស់ទុំខាងនយោបាយ របស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការពង្រឹងសន្ដិភាព ស្ថិរភាព សម្រាប់បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្ដទៀត។

សម្ដេចក្រឡាហោម ក៏បានបន្ថែមថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។ ដោយឈរលើមូលដ្ឋានេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6048 នាក់
ខែនេះ :
32298 នាក់
3 ខែនេះ :
69193 នាក់
សរុប :
759436 នាក់