ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការសាលាខេត្តកំពតចំនួន២៥រូប ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមជាអធិបតីផងដែរពីលោកបណ្ឌិតសាស្ត្រាចារ្យ ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកឡើងថា ក្នុងយន្តការនៃការចាត់តាំង និងតែងតាំងមន្រ្តី គឺត្រូវពិនិត្យបច្ច័យ និងជ្រើសរើសយកមន្ត្រីដែលមានសមត្ថភាព មានចរិកការងារច្បាស់លាស់ក្នុងការដឹកនាំ និងប្រកបទៅដោយក្រមសីលធម៌ក្នុងការដឹកនាំ។ឯកឧត្តមថា «ប្រសិនបើកន្លែងមួយ អង្គភាពមួយ មានថ្នាក់ដឹកនាំដែលពោពេញទៅដោយសមត្ថភាព ចរិកការងារច្បាស់លាស់ និងមានក្រមសីលធម៌ច្បាស់លាស់ គឺកន្លែងនោះ ឬអង្គភាពនោះ នឹងទទួលបានប្រសិទ្ធិភាពការងារ ខ្ពស់»។ឯកឧត្តមអភិបាលខេត្ត បានបន្តថា «គ្រប់ការងារដែលមានការចាត់តាំងក្នុងអណត្តិ របស់លោកផ្ទាល់ គឺផ្តោតសំខាន់ទៅលើអ្នកដែលមានសមត្ថភាព ហើយអ្នកមានសមត្ថភាព គឺត្រូវតែទទួលបានការតែងតាំង និងផ្តល់តួនាទីជូន ដើម្បីចូលរួមក្នុងការដឹកនាំ។ ប្រសិនបើអ្នកដែលមានលទ្ធភាព តែពុំមានសមត្ថភាព គឺមិនអាចទទួលបាននូវការចាត់តាំង ដែលជាអំណាចរដ្ឋ និងអំណាចបក្សបានដាច់ខាត និយាយជារួមគឺមិនអាចយកលុយមកទិញ តួនាទីបាននោះទេ»។សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពត បានតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ចំនួន ២៥រូប ក្នុងនោះ ស្រី៥រូប៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា