ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅឃុំស្រែហ៊ុយដែលជាម្ចាស់ឆ្នោត គាំទ្រ និងចូលរួមបោះឆ្នោតនាពេលកន្លងមក
Sun,20 August 2023 (Time 02:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ លោក ចាន់ រតនា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង និងលោក ស៊ន សារុន អភិបាលរងខេត្ត និងជាប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក រួមទាំងក្រុមការងាថ្នាក់ខេត្ត ចុះជួយឃុំ និងស្រុក បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅឃុំស្រែហ៊ុយ ដែលបានគាំទ្រ និងចូលរួមបោះឆ្នោតជូនគណបក្ស ដែលខ្លួនពេញចិត្ត ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចម្រើន ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាឃុំស្រែហ៊ុយ ស្រុកកោះញែក។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងលោក ចាន់ រតនា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរទុក្ខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជូនចំពោះប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត គាំទ្រ និងបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចម្រើន។ លោក បញ្ជាក់ថា រាជរដ្ឋាភបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន ទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែង ខេត្តមណ្ឌលគិរី ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍជឿនលឿនគួរឲ្យកត់សម្គាល់ ប្រជាពលរដ្ឋមានជីវភាពធូរធារជាលំដាប់។ លោក ក៏បានជម្រុញដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តរួមគ្នាបម្រើសេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងបន្តរួបរួមសាមគ្គីគ្នា និងខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានទ្វេដង ហើយត្រូវចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំស្រែហ៊ុយ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងភាពស្និតស្នាលបំផុត នៅឃុំស្រែហ៊ុយ ស្រុកកោះញែក

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
537 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6309 នាក់
ខែនេះ :
32559 នាក់
3 ខែនេះ :
69454 នាក់
សរុប :
759697 នាក់