ព្រះមហាក្សត្រ ប្រទានព្រះរាជសារចូលរួមអបអរសាទរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារចូលរួមអបអរសាទរចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋភិបាល ដើម្បីបន្ដដឹកនាំ និងកសាងប្រទេសជាតិបន្ដទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន៕