ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណៈរដ្ឋមន្រ្តីថ្មី នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកស្អែក
Wed,23 August 2023 (Time 10:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 385នាក់)

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីជូនដំណឹង បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។

កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសមាសសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
552 នាក់
ម្សិលមិញ :
642 នាក់
សប្តាហ៍នេះ :
8251 នាក់
ខែនេះ :
32720 នាក់
3 ខែនេះ :
121188 នាក់
សរុប :
1358446 នាក់