ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងទន្ទឹងរង់ចាំធ្វើការជាមួយ
Wed,23 August 2023 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 272នាក់)

ភ្នំពេញ៖ រដ្ឋមន្ត្រីកាបរទេសប្រទេសសឹង្ហបុរីលោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានផ្ញើលិខិតអបអរសាទរចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងទន្ទឹងរង់ចាំធ្វើការងារជាមួយនាយករដ្ឋមន្ត្រីទី៣៣ នៃប្រទេសកម្ពុជារូបនេះផងដែរ។

ក្នុងលិខិតអបអរសាទរ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានលើកឡើងថាកម្ពុជា និងសឹង្ហបុរីមានទំនាក់ទំនងដ៏កក់ក្ដៅ និងយូរអង្វែងមកហើយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ភស្ភុភា កសិកម្ម និងការអភិវឌ្ឍន៍ធនធានមនុស្ស។

លោកបន្ថែមថា៖ «ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group Power Company កំពុងធ្វើការរួមគ្នាដើម្បីជួយសម្រួលដល់ការនាំចេញថាមពលកកើតឡើងវិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដែលនេះគឺជាគម្រោងដ៏ជោគជ័យមួយដែលអាចជាផ្លូវឆ្ពោះទៅរកចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតអំពីរបៀបដែលយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងនៅក្នុងតំបន់ដែលកំពុងរីកចម្រើនទាំងនេះ»។

លោករដ្ឋមន្ត្រីការបរទេសសឹង្ហបុរីក៏បានជូនពរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីថ្មីជោគជ័យក្នុងការបំពេញភារកិច្ច និងទន្ទឹងរង់ចាំជួបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
345 នាក់
សប្តាហ៍នេះ :
5872 នាក់
ខែនេះ :
32591 នាក់
3 ខែនេះ :
123055 នាក់
សរុប :
1338785 នាក់