ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ នៅខែវិច្ឆិកា ខាងមុខ
Fri,25 August 2023 (Time 02:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 148នាក់)

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និង ជាក់ស្ដែងមួយចំនួន ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី ២៤ ខែសីហា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំពោះវេទិការាជរដ្ឋាភិបាលផ្នែក ឯកជនលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ ឯកឧត្តមនឹងប្រគល់ភារកិច្ច ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មា ធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ ក្នុងគោលបំណងបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។

ក្នុងនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអំពាវ នាវដល់វិស័យឯកជននិងភាគីពាក់ ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងវេទិកានេះឱ្យបានសកម្មបំផុត កុំបីអាក់ខាន ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបន្តថា កម្ពុជាពិតជាមានមោទន ភាពខ្ពស់បំផុត ជាមួយនឹងការ សម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈ ពេល២៥ឆ្នាំកន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និង បានលើក ស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ ត្រដែត លើឆាកតំបន់ និងសកល តាមរយៈការដាក់ចេញ និងការដឹក នាំអនុវត្តដោយជោគជ័យនូវយុទ្ធ សាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ។

ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ, ជាមួយនឹងការសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំទៀត ឯកឧត្តមនឹងដឹកនាំតម្រង់ទិសលើការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និងការ កែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត លើកឡើងថា« ក្នុងស្មារតីនេះ, រាជរដ្ឋា ភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម, ឧបសគ្គ និង វិបត្តិនានា ក្នុងការដឹក នាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ » ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅតាមបណ្តាក្រសួង-ស្ថាប័ន កង កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, អង្គនីតិប្បញ្ញត្តិ, អង្គតុលាការ, ព្រមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ ដៃគូទ្វេភាគីនិងពហុភាគី, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, ក៏ដូចជាជនរួម ជាតិទាំងអស់ មេត្តាផ្តល់ការគាំទ្រពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ក៏ដូចជា វិធានការគន្លឹះដែលបានដាក់ចេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2749 នាក់
ខែនេះ :
18065 នាក់
3 ខែនេះ :
67900 នាក់
សរុប :
862115 នាក់