ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ ៩នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់
Sun,27 August 2023 (Time 08:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៩នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស។

នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចផ្ទះជួលស្ថិតនៅភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្ន្ងងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ៖ ១.ឈ្មោះ អ៊ាន ដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ២.ឈ្មោះ ផាន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអនឡាញ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៣.ឈ្មោះ រ៉េត សង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៤.ឈ្មោះ ឡៃ ទៀត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៥.ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៦.ឈ្មោះ វុទ្ធី សុងលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បុគ្គលិកអនឡាញ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៧.ឈ្មោះ ស្រឿន ស្រួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អ្នកជូនភ្ញៀវ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ៨.ឈ្មោះ ទេព ផានិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ព្រូឡាន ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ៩.ឈ្មោះ ហ្វាម អាន់ហ្វឿក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

វត្ថុតាងដកហូតរួមមាន ៖ ទូរស័ព្ទដៃចំនួន១០គ្រឿង – រថយន្តចំនួន០២គ្រឿង – ពិលឆក់ចំនួន០៣ – ដំបងឈើ ចំនួន០១ – កូនកាំបិតចំនួន០១ – ថ្នាំក្រាមសថ្លាចំនួន០១កញ្ចប់ – សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅតុលាការខេត្តស្វាយរៀងអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
246 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2762 នាក់
ខែនេះ :
18078 នាក់
3 ខែនេះ :
67913 នាក់
សរុប :
862128 នាក់