ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ភារបរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់ដែលជាអំណោយបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវត្រូវបានប្រគល់ជូនរដ្ឋបាលសាលាខេត្តព្រៃវែង
Sun,27 August 2023 (Time 08:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 168នាក់)

ភ្នំពេញ៖ ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកទាំងទ្វេ បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង។

អំណោយសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង មានជាអាទ៍៖
១. សម្ភារបរិក្ខារពេទ្យ(ចំរុះ)ចំនួន ២០០កេស
២. ខ្នើយចំនួន ១០០ ខ្នើយ
៣. ស្រោមដៃចំនួន ២៥.០០០ គូរ
៤. អាវការពាររោគកម្រិត២ចំនួន ១៥.០០០ អាវ
៥. ឈើច្រត់រៀនដើរចំនួន ៣០ សម្រាប់
៦. ជើងរៀនដើរមានកង់ចំនួន ១០ សម្រាប់
ឯកឧត្តម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រវែង បានធ្វើការគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគោរពជូនពរលោកទាំងទ្វេ ក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
247 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2763 នាក់
ខែនេះ :
18079 នាក់
3 ខែនេះ :
67914 នាក់
សរុប :
862129 នាក់