ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវកម្ពស់ទឹក
Wed,02 August 2023 (Time 09:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 123នាក់)

ខេត្តរតនគិរី៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ហើយរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈកម្ពស់ទឹកនៅតាមទន្លេមេគង្គអាចនឹងហក់ឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ស្ថិតក្នុងស្រុកលំផាត់ និងស្រុកកូនមុំ និងរស់នៅតាមដងទន្លេសេសាន ស្ថិតក្នុងស្រុកអូយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកវើនសៃ ស្រុកតាវែង នៃខេត្តរតនគិរី ត្រៀមលក្ខណៈការពារទុកជាមុន ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី០២-០៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលរងនូវសម្ពាធ និងព្យុះជាបន្តបន្ទាប់បណ្តាលឱ្យទឹកទន្លេហក់ឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីប្រាប់ថា ពលរដ្ឋដែលរងគ្រោះដោយសារទឹកទន្លេមេគង្គហក់ឡើង អាចខលមកតាមលេខទូរសព្ទបន្ទាន់គឺ ១២៩៤ រួចអនុវត្តមានការណែនាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6287 នាក់
ខែនេះ :
35497 នាក់
3 ខែនេះ :
69342 នាក់
សរុប :
763816 នាក់