ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័ន
Wed,30 August 2023 (Time 04:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១ ដោយត្រូវរៀបចំកន្លែងធ្វើការឱ្យមានសម្ភារៈគ្រប់គ្រាន់ និងការបណ្ដុះបណ្ដាលធនធានមន្ត្រី។

ឯកឧត្តម នេត ភក្រ្តា បានលើកឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មានថា នៅក្នុងអាណត្តិទី៧នេះ លោកនឹងកែទម្រង់ស្ថាប័ន ពន្លឿនរបៀបធ្វើការងារដើម្បីដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។

ឯកឧត្តមបានថ្លែងឱ្យដឹងថា ត្រូវចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ និង ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ ខណៈនេះជារដ្ឋបាលទំនើបដែលអាចមើលឃើញនឹងភ្នែក។

ឯកឧត្តមរដ្ឋមន្រ្តីថា៖ «ចំពោះបញ្ហានេះខ្ញុំនឹងដោះស្រាយជាជំហានដំបូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០នេះដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយ សម្រាប់ជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួង បើសិនជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារ នោះវាប្រៀបបាននឹងកងពលដែលវាមានតែមេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀបចំកិច្ចការងារនេះជាការងារអាទិភាពដែលខ្ញុំចាប់ផ្ដើមដំបូង»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ទំនើបកម្មស្ថាប័នមួយទៀត ពាក់ព័ន្ធទៅនឹងធនធានមនុស្សសំដៅលើការធ្វើបច្ចុប្បន្នភាពខ្លួនមន្ត្រីឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គមឌីជីថល ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីថល ហើយក្រសួងព័ត៌មាននឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាលដើម្បីបណ្តុះបណ្ដាលធនធានមនុស្សស្ថិតក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ប្រសិនជាផែនការដឹកនាំរបស់លោកល្អ ប៉ុន្តែមិនមានធនធានមនុស្សអនុវត្តក៏មិនអាចអនុវត្តបានដែរ។

ឯកឧត្តមបន្ថែមថា៖ «នេះជាចំណុចយើងត្រូវគិតទាំងអស់គ្នា ចំណុចនៃធនធានមនុស្សនេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោលការណ៍នៃការដឹកនាំនៅក្នុងក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខដើម្បីរកមុខតំណែងទេ»។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ចាប់ពីពេលនេះតទៅ ការជ្រើសរើសមន្ត្រី នឹងបើកអោយមានការប្រឡង អ្នកដែលមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចដែលនៅទំនេរដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសនៅពេលចូលនិវត្តន៍ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់អោយមានការប្រឡង ហើយអ្នកដែលមានសមត្ថភាពមានពិន្ទុខ្ពស់ នឹងទទួលដំណែងដែលទំនេរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1164 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
7116 នាក់
ខែនេះ :
33101 នាក់
3 ខែនេះ :
97287 នាក់
សរុប :
1189222 នាក់