ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាងគឺទី១ គឺការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងទី ២.គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះ ឆ្នោតជាមួយអ្នកបំផ្លាញប្រជាធិបតេ យ្យតាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោតនិងការគូសបំផ្លាញស ន្លឹកឆ្នោត។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣មានប្រវែ ងជិត៥៣គីឡូម៉ែត្រ នៅព្រឹកថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចថ្លែងថា”ការប្រកួតប្រជែងពិត ប្រាកដនៃការបោះឆ្នោតឆ្នាំ ២០២៣ គឺជាការប្រកួតប្រជែងរវាងអ្នកដែលគាំទ្រប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោតនិងអ្នកចង់បំផ្លាញប្រជា ធិបតេយ្យតាមរយៈការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនិងគូសបំផ្លាញសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះ ឆ្នោត ។”សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះទើបជាការតស៊ូពិតប្រា កដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗគឺយើងបានដឹងហើយយុទ្ធនា ការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ ភាគរយ មានន័យថា ម៉េចជិត ៨៥ភាគរយ មានន័យថា ម៉េច អ្នកឯងឲ្យធ្វើយុទ្ធ នាការគូសបំផ្លាញសន្លឹកឆ្នោតហើយ សន្លឹកឆ្នោតដែលខូចមានត្រឹមតែជា ង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង ៨ភាគរយ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា