ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ម៉ា ណែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈ Facebook និង Telegram ផ្លូវការ បានបង្ហោះនូវវិដេអូខ្លីមួយ ដោយលើកឡើងថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិយើង គឺធនធានមនុស្ស ដូច្នេះការវិនិយោគដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា នឹងនៅបន្តជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តមបណ្ឌិតលើកឡើងថា «ការបណ្តុះបណ្តាលធនធានមនុស្ស ជាសមិទ្ធផលដើម្បីចែករំលែកក្នុងប្រទេសរបស់យើង ដែលខ្ញុំថាជាសមិទ្ធផលធំសំខាន់បំផុត គឺធនធានមនុស្សដែលមានសមត្ថភាព មានគុណធម៌ សីលធម៌ សម្រាប់ពង្រឹងប្រទេសជាតិយើង និស្សិតដែលបញ្ចប់ការសិក្សាប្រៀបដូចជាសសរសម្រាប់ប្រទេសជាតិ ហើយប្រទេសជាតិត្រូវកាសសរដែលរឹងមាំ ទាំងសុខភាព សមត្ថភាព និងចំណេះដឹង ហើយសសរដែលបណ្តុះបណ្តាលជំនាន់ក្រោយៗកាន់តែរឹងមាំថែមទៀត ដើមទ្រនូវប្រទេសរបស់យើងឱ្យកាន់តែរឹងមាំ»។សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន៤ ដំណាក់កាលរួចមកហើយ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់យកការអំប់រំធនធានមនុស្ស ជាវិស័យអាទិភាពបំផុតមួយ ដោយផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា