ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រជាពលរដ្ឋ ជាង៣៥០នាក់ លើកគ្នាដុតបំផ្លាញស្នាក់ការបរិស្ថាន ដោយសារខឹងចាប់ម៉ាស៊ីនអារឈើក្នុងតំបន់ការពារនៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
Sat,05 August 2023 (Time 09:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 171នាក់)

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣  ពលរដ្ឋជាង៣៥០នាក់ លើកគ្នាដុតបំផ្លាញស្នាក់ការបរិស្ថាន ដោយសារខឹងចាប់ម៉ាស៊ីនអារឈើក្នុងតំបន់ការពារនៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយសមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កំពុងចុះទៅជួយអន្តរាគមន៍ ដោយសន្តិវិធី។

លោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានប្រាប់សារព័ត៌មានតាមទូរស័ព្ទថា  ពិតជាមានករណី ប្រជាពលរដ្ឋជាច្រើនអ្នក បានទៅដុតបំផ្លាញទីស្នាក់ការបរិស្ថានពិតប្រាកដមែន នៅស្រុកអូរគ្រៀងសែនជ័យ លោកក៏បានឲ្យតំណាងអយ្យការមួយរូប ចុះទៅសម្របសម្រួលនីតិវិធី ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យជាក់ស្ដែង នៅកន្លែងក្រហេតុ និងធ្វើតាមនីតិវិធី។

លោកព្រះរាជអាជ្ញាបានបន្តថា , ខាងសមត្ថកិច្ចបរិស្ថាន បានចាប់រណាអារឈើ សម្ភារៈបម្រើឲ្យការកាប់ឈើ និងគ្រឿងចក្រមួយគ្រឿង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអោយមន្ត្រីនគរបាលយុត្តិធម៌ ធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់បំផុត។

សូមបញ្ជាក់ថា  ពលរដ្ឋជាង៣៥០នាក់ មកពីភូមិចំនួន៣ បានលើកគ្នាទៅដុតបំផ្លាញស្នាក់ការតំបន់ប្រើប្រាស់ច្រើន ស្ថិតនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដោយខឹងមន្រ្តីបរិស្ថានចាប់ម៉ាស៊ីនអារឈើរបស់ពួកគាត់ក្នុងតំបន់ការពារ។

របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមភូមិស្រែជិះ ភូមិររៀង និងភូមិអំពក ឃុំស្រែជិះ មានគ្នាសរុបប្រហែលជាង៣៥០នាក់ បាននាំគ្នាបុកចូលទៅដុតបំផ្លាញ កន្លែងបរិស្ថានសរសរស្តម្ភ។
ហេតុការណ៍ដែលបង្កឲ្យមានហិង្សារហូតឈានដល់ការដុតបំផ្លាញទីស្នាក់ការបរិស្ថាននេះ ត្រូវបានគេអះអាងថា មកពីក្រុមប្រជាពលរដ្ឋខឹងសម្បារជាមួយមន្រ្តីបរិស្ថានដែលបានចុះអនុវត្តចាប់បង្ក្រាបម៉ាស៊ីនត្រង់ស៊ីន័រ និងកាំបិតរបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែ និងអារឈើរោងដាំបាយ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

លោកបញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ មានបុគ្គល២នាក់ជាអ្នកដឹកនាំគឺឈ្មោះ ក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះ រ៉ា ទី នេះ មានតួនាទីជាអនុប្រធានសហគមន៍ព្រៃឈើទៀតផង ហើយបុគ្គលរូបនេះ ជាអ្នកឲ្យទៅអារឈើក្នុងតំបន់ការពារនោះតែម្ដង។

លោកប្រធានបានបញ្ជាក់ទៀតថា ពលរដ្ឋទាំងនោះបានដុតបំផ្លាញខូចខាតអស់ស្នាក់ការបរិស្ថានចំនួន១ខ្នង រោងស្នាក់នៅ និងឈើជាវត្តុតាងដែលបង្រ្កាបបានកន្លងមក ត្រូវបានពួកគាត់ដុតបំផ្លាញចោលអស់ផងដែរ។

ករណីផ្ទុះហិង្សារហូតមានការដុតបំផ្លាញទីស្នាក់ការបរិស្ថាននេះ គេនៅមិនដឹងពីដំណោះស្រាយ ឬវិធានការផ្លូវច្បាប់យ៉ាងណានៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ ជុំវិញបញ្ហានេះ ។ ក្នុងនោះតំណាងអយ្យការ ក៏បានចុះទៅសម្របសម្រួលនីតិវិធីដោយផ្ទាល់ ជាមួយកងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដើម្បីសិក្សាឲ្យដឹងអំពីមូលហេតុច្បាស់លាស់ ចៀសវាងមានករណីញុះញង់ណាមួយបានកើតឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6244 នាក់
ខែនេះ :
35454 នាក់
3 ខែនេះ :
69299 នាក់
សរុប :
763773 នាក់