ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមមណ្ឌលគិរី បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក ដើម្បីឲ្យអាជ្ញាធរ រួមទាំងសមត្ថកិច្ច ត្រៀមបង្ការ ការពារ ក្នុងស្ថានភាពគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ហត់ឡើងខ្លាំង ដោយសារទឹកភ្លៀងជាបន្តបន្ទាប់ នៅខេត្តមណ្ឌលគិរី។ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុង នៅអូរជីមៀតនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ និងជាច្រកចេញតែមួយគត់សម្រាប់អ្នកភូមិចេញចូលប្រកបកិច្ចការងារ របររកស៊ី ដឹកទំនិញ សិក្សានុសិស្សទៅរៀនសូត្រ និងផ្លូវទៅមន្ទីរពេទ្យជាដើម។ ប៉ុន្តែដោយអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ បណ្តាលឲ្យទឹកក្នុងអូរជន់ឡើងខ្លាំង ទើបក្រុមការងារជំនាញ បានរៀបចំសង់ស្ពានដែកបាឡេតិ៍ ក្បែរការដ្ឋានសាងសង់ស្ពានបេតុង ដើម្បីធានាដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដ្បិតការសង់ស្ពានថ្មថ្មីត្រូវការពេលវេលាយូរ និងជួបឧបសគ្គខ្លះ ព្រោះតែបញ្ហាអាកាសធាតុ។ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ រួមទាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពក អូរច្បារ អូរជីមៀត ក្នុងស្រុកកោះញែក និងតាមបណ្តាស្រុក ដែលមានបញ្ហាប្រឈមគ្រោះជំនន់ទឹកភ្លៀង ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅផងដែរ។សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនថ្ងៃ ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកនេះ នៅខេត្តមណ្ឌលគិរី បណ្តាលឲ្យបាក់ស្រុត កាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៧៦A ចំណុចអូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង មិនអាចធ្វើចរាចរណ៍បាន។ ដោយឡែក នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន បានរងផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្តែងប្រជាពលរដ្ឋ និងខូចខាតដំណាំមួយចំនួន បណ្តាលមកពីជំនន់ទឹកភ្លៀង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា