ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជាខកចិត្តចំពោះការបញ្ចេញទស្សនៈរបស់អ្នករាយការណ៍ពិសេស UN មួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា
Sat,05 August 2023 (Time 08:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សម្តែងមានការខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ អះអាងថា ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសមានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបានផ្តល់នូវការសង្កេតជាតថភាពមួយចំនួនថា បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ជាសក្ខីភាពបង្ហាញឱ្យឃើញពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាពស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយលម្អៀងរបស់ពួកគេ។

ជាមួយគ្នានេះ ដំណើរការបោះឆ្នោតដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ជាសក្ខីភាពយ៉ាងជាក់ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់ដូចគ្នានឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្កការព្រួយបារម្ភពីអន្តរជាតិ គឺជាការលើកទ្បើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី៦១ ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦ម៉ឺននាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩ម៉ឺននាក់ បានត្រួតពិនិត្យតាមដានយ៉ាងដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ប្រការនេះបង្ករការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់អ្នករាយការណ៍ពិសេសទាំងនោះ។

ទន្ទឹមនោះ សេចក្តីថ្លែងការណ៍នានារបស់ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ដោយសន្តិវិធី ក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន និងអនុលោមយ៉ាងតឹងរ៉ឹងតាមច្បាប់។ ឯករាជ្យភាព និងភាពមានវិជ្ជាជីវៈរបស់មន្ត្រី និងស្ថាប័នដែលរៀបចំការបោះឆ្នោតត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។

ដោយឡែក ការអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាដែលរំពឹងថានឹងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺជាការលើកទ្បើងដែលគ្មានមូលដ្ឋានទាល់តែសោះ ដែលប្រការនេះ បង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ក្រុមអ្នករាយការណ៍ពិសេស ឬការបដិសេធដោយចេតនាក្នុងការយល់អំពីនីតិវិធីច្បាប់របស់កម្ពុជា ខណៈការតែងតាំងនាយករដ្ឋមន្ត្រីត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជាធិបតេយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស និងក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តនិងនិងកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2781 នាក់
ម្សិលមិញ :
472 នាក់
សប្តាហ៍នេះ :
9818 នាក់
ខែនេះ :
35897 នាក់
3 ខែនេះ :
70717 នាក់
សរុប :
763729 នាក់