ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត នៅផ្លូវលេខ៧៦A ក្នុងខេត្តមណ្ឌលគិរី អ្នកដំណើរអាចឆ្លងកាត់បានហើយ
Tue,08 August 2023 (Time 10:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 279នាក់)

ភ្នំពេញ ៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យអ្នកដំណើរឆ្លងកាត់ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត កាលពីប៉ុន្មានថ្ងៃមុន នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរីបានហើយ ខណៈមន្ត្រីជំនាញកំពុងប្រើប្រាស់គ្រឿងចក្រ ជាច្រើនគ្រឿង សម្រុកឈូសឆាយផ្លូវវាង ឲ្យឆាប់រួចរាល់។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់រដ្ឋបាលសាលាខេត្តមណ្ឌលគីរី នាថ្ងៃ៧ សីហា បានឲ្យដឹងថា «សូមគោរពជូនដំណឹង ដល់សាធារណៈជន មេត្តាជ្រាបថា ផ្លូវវាង ផ្លូវបាក់ស្រុតលេខ៧៦A ចំណុចអូរងើយ ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងអាចធ្វើដំណើរឆ្លងកាត់ បានហើយចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣នេះទៅ សូមថ្លែងអំណរគុណដល់ក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានអនុវត្ត សំរេចតាមផែនការ»។

សូមរំលឹកថា បន្ទាប់ពីទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យមានជំនន់ទឹកភ្លៀងទឹកហូរ ច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបាន សម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ រដ្ឋបាលខេត្តក៏បានធ្វើការបិទផ្អាក ការធ្វើចរាចរជាបណ្តោះអាសន្ន កាលពីថ្ងៃ១ សីហា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
619 នាក់
ម្សិលមិញ :
746 នាក់
សប្តាហ៍នេះ :
8358 នាក់
ខែនេះ :
32291 នាក់
3 ខែនេះ :
121554 នាក់
សរុប :
1357871 នាក់