ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ លើកកម្ពស់កម្រិតទំនាក់ទំនង កម្ពុជា-កូរ៉េ ឲ្យឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ការស្នើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ធ្វើឡើង ក្នុងជំនួបរវាងសម្តេច និងលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នាវិមានសន្តិភាព នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ក្នុងជំនួបនោះ សម្តេចធិបតី បានថ្លែងអំរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងគាំទ្រកិច្ចអភិវឌ្ឍរបស់កម្ពុជា និងបានញ្ជាក់ថា ការរីកច្រើនរបស់កម្ពុជា សព្វថ្ងៃនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រ របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េនោះឡើយ ។ក្នុងនោះដែរ សម្តេចធិបតី និងប្រធានរដ្ឋសភាកូរ៉េ បានពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ចំពោះវិស័យយោធា សេដ្ឋកិច្ច និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើ ដល់លោក គីម ជីន ព្យូ លើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឲ្យក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានស្នើដល់ភាគីកូរ៉េ ពង្រីកបន្ថែមនូវទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរ ដូចជា ដំណើរទស្សកិច្ចរបស់កងនាវា នៃកងទ័ពជើងទឹកកូរ៉េ មកកាន់កម្ពុជា ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា