ថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ៖ ឆ្នាំ២០២៥ ពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់ គ្រប់ទីកន្លែង
Tue,12 September 2023 (Time 12:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តាមផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់បច្ចុប្បន្នត្រូវសម្រេចបាន៨០% ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង។

ថ្លែងក្នុងជំនួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន បានប្រាប់ទូតជប៉ុន ពីគោលនយោបាយ អនុវត្តបន្តរបស់ក្រសួងសំដៅធ្វើយ៉ាងណា លើកស្ទួយសេដ្ឋកិច្ចជនបទ តាមរយៈការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់គ្រប់ទីកន្លែង និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋតាមរយៈការអប់រំ ប្រជាពលរដ្ឋឲ្យប្រើប្រាស់ទឹកស្អាត ដោយបច្ចុប្បន្ននេះសម្រេចបាន ៨០% នៃផែនការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាជនប្រើប្រាស់ ហើយនៅឆ្នាំ២០២៥ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ព្រមទាំងការអប់រំប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ សំដៅលុបបំបាត់ការបន្ទោបង់ពាសវាលពាសកាល។

ឯកឧត្តមរដ្ឋមន្ត្រីបន្តលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងជំរុញលើកកម្ពស់សេដ្ឋកិច្ច ជនបទតាមរយៈការបណ្តុះបណ្តាលជំនាញ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចប្រកបមុខរបរ ផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។

ជាមួយនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញ ការងារបម្រើប្រជាពលរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ()

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
525 នាក់
ម្សិលមិញ :
752 នាក់
សប្តាហ៍នេះ :
8344 នាក់
ខែនេះ :
25412 នាក់
3 ខែនេះ :
68445 នាក់
សរុប :
590024 នាក់