ខេត្តរតនគីរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី នាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ស្មើ២ភូមិ គឺភូមិលំផាត់ និងភូមិដីឡូស្ថិតនៅស្រុកលំផាត់ខេត្តរតនគិរី នឹងក៏មានការអញ្ជើញចូលរួមពី លោក នូ ថេរ អភិបាលស្រុកលំផាត់និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំ មេភូមិផងដែរ។ក្នុងឱកាសចុះសួរសុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តមបានមានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋថា សូមថែរក្សាសុខភាពអោយបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ឯកឧត្តម បន្ថែមថា បើទោះបីអំណោយដែលចែកជូននាពេលនេះមិនច្រើនពិតមែន តែនឹងអាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារពុកម៉ែបងប្អូនបានមួយរយៈផងដែរ។ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះប្រកបដោយស្មារតីគាំទ្រជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំនាំឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។សូមបញ្ជាក់ថាអំណោយចែកជូនប្រជាពលរដ្ឋ រួមមាន៖ អង្ករ ២៥ គីឡូ,មីមួយកេស,ត្រីខ១យួរ, មុង១,ភួយ១ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ()
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត ()
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ()
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ()
វីដែអូ
ចំនួនអ្នកទស្សនា