ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចសក័ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង១០មានក្រុមការងារ(វ៉ាយ អេដ) និងក្រុមការងារ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយ លោក ហេង គឹមឆាយ រដ្ឋបាលព្រៃឈើ ជាប្រធានក្រុមអន្តរាគមន៍ ។ក្នុងប្រតិបត្តិការកម្លាំងបានចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន២ទីតាំង៖ ទី១/ ចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារចាប់បានរួមមាន៖ ១ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ។ ២ ស្នែងឈ្លូសចំនួន ៤ក្បាល។ ៣ ស្នែងទន្សោងចំនួន១ ក្បាល។ ៤ ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។ ទីតាំងទី២/ ចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារៈចាប់បានរួមមាន៖ ១ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ។ ២ ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ។ ៣ សំពោច ១ក្បាល ទម្ងន់ ២គីឡូ។ ៤ សត្វស្វារស់ចំនួន ៣ក្បាល។ក្រុមការងារចម្រុះ បានដឹកជញ្ជូនសម្ភារៈ និងវត្ថុតាងទាំងអស់យកទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ក៏បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ និងពិន័យអន្តរៈកាល ដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោល៕
ព័ត៌មានគួរចាប់អារម្មណ៍
អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ()
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត ()
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ()
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ()
វីដែអូ
ចំនួនអ្នកទស្សនា